អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មមានគម្រោងនាំផលិតផលជលផលខ្មែរទៅទីផ្សារអ៊ឺរ៉ុប

2023/09/19 10:58:56 pm        320

ភ្នំពេញ ៖ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO)មានគម្រោងនាំផលិតផលជលផលខ្មែរទៅផ្សារអ៊ឺរ៉ុប ដែលជាជំហានដំបូងគ្រោងនាំផលិតផលចំនួន៣មុខរួមមាន៖ទឹកត្រីដែលមានប្រភពីត្រីទឹកសាប ត្រីទីឡាព្យា និងម្សៅប្រហុក។

ក្នុងពេលចុះទស្សនៈកិច្ចសិក្សាពីសហគ្រាសជលផលនៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៩ខែកញ្ញាននេះ លោកបណ្ឌិតសេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ UNIDO បានឱ្យដឹងថា ការនាំចេញផលិតផលជលផលខ្មែរទៅផ្សារបរទេសគឺជាដំណើរការដ៍វែងឆ្ងាយវាមិនមែនជារឿងងាយស្រួលនោះទេ យើងត្រូវការរៀបចំបទបញ្ញាត្តិច្បាប់ផ្សេងៗ និងនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដូច្នេះយើងបានធ្វើការជាមួយរដ្ឋបាលជលផល ដើម្បីជួយជំរុញផលិតផលជលផលកាន់តែមានភាពល្អប្រសើរមានទីផ្សារនៅក្នុងស្រុក និងបរទេស។ លើសពីនេះ លោកបន្តថា តាមការគ្រោងទុក UNIDO នឹងជួយសម្រួបសម្រួលផលិតផលជលផលខ្មែរទៅទីផ្សារអ៊ឺរ៉ុប ដោយនៅដើមខែតុលាខាងមុខនេះ UNIDOនឹងនាំម្ចាស់សហគ្រាសជលផលកម្ពុជាដែលទទួលបានការគាំទ្រពីគម្រោងCAPFish ទៅជួ ប ជាមួយអ្នកបញ្ជាទិញនៅសហភាពអ៊ឺបរ៉ុប។ប្រសិនបើជោគជ័យកម្ពុជាអាចនាំផលិតផលជលផលចំនួន៣មុខរួមមាន៖ទឹកត្រី(ផលិតពីត្រីទឹកសាប) ត្រីទីឡាព្យា និងម្សៅប្រហុក។

​លោក យន់ សំណាង ម្ចាស់សិប្បកម្មសំណាង សុធា បានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោង CAPFish នៅឆ្នាំ២០២១មក មុខរបបខ្ញុំមានភាពរីកចម្រើនជាងមុន ដោយមានអ្នកបង្រៀនពីរបៀបធ្វើឱ្យសិប្បកម្មទទួល CQS និងផ្តល់ជំនាញបច្ចេកទេសផ្សេងៗទៀត។ លើសពីនេះ លោករំពឹងទុកថា ផលិតផលជលផលខ្មែរ នឹងអាចនាំចេញទៅទីផ្សារបរទេស តាមរយៈការសម្របសម្រួលពីអង្គការUNIDO។

គម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការU N IDO ក្រោមហិរញ្ញប្បទានពីសហភាពអ៊ឺរ៉ុប បង្កើតឡើងក្នុងគោលបំណរួមចំណែកលើកកម្ពស់វិស័យឯកជនក្នុងការអភិវឌ្ឍការកែច្នៃផលិតជលផល៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm