ប្រជាពលរដ្ឋរស់នៅទីក្រុង Sevastopol ឧបទ្វីបគ្រីមៀ ប៉ះពាល់ខ្លាំងដោយសារតម្លៃប្រេងហក់ឡើងខ្ពស់

2023/09/19 11:59:00 pm        54

 ក្រុមអ្នកបើកបរនៅក្នុងទីក្រុង Sevastopol ឧបទ្វីបគ្រីមៀ បាននិយាយថា ការហក់ឡើងខ្ពស់តម្លៃហ្គាស និងកង្វះខាតការផ្គត់ផ្គង់ប្រេងឥន្ធនៈ បានធ្វើឲ្យប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំង ប៉ុន្តែពួកគេគ្មានជម្រើសផ្សេងក្រៅពីបង់ថ្លៃនោះទេ ពីព្រោះថាពួកគេត្រូវការបើកបរ។

 ប្រភពទីផ្សារ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រុស្ស៊ីដែលស្ថិតនៅក្នុងចំណោមប្រទេសផលិតប្រេងធំបំផុតរបស់ពិភពលោក បានប្រឈមនឹងកង្វះខាតប្រេងដ៏សំខាន់សម្រាប់ការប្រមូលផលនៅតំបន់ភាគខាងត្បូងដែលជាមជ្ឈមណ្ឌលកសិកម្ម ហើយស្ថានភាព អាចនឹងធ្ងន់ធ្ងរជាងនេះ នៅក្នុងរយៈពេលប៉ុន្មានខែទៀត ។

 ក្រុមពាណិជ្ជករ និយាយថា ទីផ្សារប្រេងឥន្ធនៈ បានរងផលប៉ះពាល់ដោយសារកត្តាជាច្រើនផ្សេងៗគ្នា ដែលរួមទាំងការថែទាំរោងចក្រចម្រាញ់ប្រេងកាត ការស្ទះហេដ្ឋារចនាសម្ព័ន្ធលើផ្លូវរថភ្លើង ហើយនិងការធ្លាក់ថ្លៃប្រាក់រូប្លិ៍។

 រុស្ស៊ីបានព្យាយាមដោះស្រាយបញ្ហាកង្វះខាតប្រេងម៉ាស៊ូត និងប្រេងសាំង ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដោយពួកគេព្យាយាមទប់ស្កាត់ការនាំចេញ ដើម្បីការពារកុំឲ្យមានវិបត្តិប្រេងឥន្ធនៈធ្ងន់ធ្ងរ ។

 ដោយឡែក ការសម្រេចរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយឧបត្ថម្ភធន សម្រាប់រោងចក្រចម្រាញ់ប្រេងកាតទំនងជាធ្វើឲ្យលទ្ធភាពរបស់ប្រេងកាន់តែអាក្រក់ទៅនៅក្នុងប្រទេសនាំចេញគ្រាប់ធុញ្ញជាតិធំបំផុតរបស់ពិភពលោកមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm