សារព័ត៌មាន Wall Street Journal៖ ចិនបានបណ្តេញរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនជុំវិញទំនាក់ទំនងសេ្នហានៅអាមេរិក

2023/09/20 12:01:11 am        69

សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ថា ប្រទេសចិន បានដកអតីតរដ្ឋមន្ត្រីការបរទេស លោក ឈីន កាង (Qin Gang) ចេញពីតំណែង បន្ទាប់ពីការស៊ើបអង្កេតមួយ បានសន្និដ្ឋានថា លោកមានទំនាក់ទំនងស្នេហា និងបង្កើតកូនម្នាក់ នៅពេលបម្រើការជាឯកអគ្គរដ្ឋទូតនៅសហរដ្ឋអាមេរិក។

សារព័ត៌មាននេះ បានរាយការណ៍កាលពីថ្ងៃអង្គារដោយសំអាងដល់អ្នកដឹងរឿងនេះ ដែលខ្លួនមិនបានបញ្ចេញអត្តសញ្ញាណនោះថា ក្រុមមន្ត្រីជាន់ខ្ពស់ ត្រូវបានគេប្រាប់នៅក្នុងខែសីហាថា ការស៊ើបអង្កេតមួយរបស់បក្សកុម្មុយនីស្តទៅលើលោកឈីន បានរកឃើញថា មានរបៀបរស់នៅមានការបិទបាំង ។ ឃ្លានោះជាធម្មតា មានន័យថា ជាអាកប្បកិរិយាខុសឆ្គងបញ្ហាផ្លូវភេទដែលជាការប្រើប្រាស់ពាក្យពេចន៍សំដៅដល់ភាពជាមន្ត្រីរបស់ចិន។

មនុស្សពីរនាក់ បាននិយាយថា ទំនាក់ទំនងសេ្នហានេះ នាំឲ្យមានកូននៅសហរដ្ឋអាមេរិក។ ដោយមានជំនួយពីលោកឈីន បច្ចុប្បន្ន ការស៊ើបអង្កេតនេះ កំពុងផ្តោតទៅលើថាតើការទំនាក់ទំនងនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឬអត់។ ប្រទេសចិន ត្រូវបានជាប់គាំងនៅក្នុងសមរភូមិមនោគមន៍វិជ្ជាជាមួយសហរដ្ឋអាមេរិក ដែលជាគូប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ខ្លួន ដែលបានមើលឃើញថាទីក្រុងប៉េកាំង បង្កើនការជំរុញសន្តិសុខជាតិ ដើម្បីការពារវាពីការគំរាមកំហែងពីបរទេស។

ក្រសួងការបរទេសនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ នៅថ្ងៃអង្គារនេះទេ។

ប្រទេសចិន បានដកលោកឈីនចេញពីតំណែងជារដ្ឋមន្ត្រីនៅក្នុងខែកក្កដា រយៈពេលត្រឹមតែ៧ខែ បន្ទាប់ពីលោក បានចាប់ផ្តើមការងារនេះ ដែលធ្វើឲ្យអាណត្តិរបស់លោកខ្លីបំផុត នៅក្នុងតួនាទីនេះ។ ពុំមានការពន្យល់ ត្រូវបានផ្តល់ឲ្យចំពោះការដកតំណែងរបស់លោកឈីនទេ ខណៈដែលអ្នកកាន់តំណែងមុនរបស់លោក គឺលោក វ៉ាង យី (Wang Yi) ត្រូវបានគេឲ្យមកកាន់តំណែងជំនួសវិញ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm