
អនុប្រធានគណកម្មការអឺរ៉ុបលោកស្រី Vera Jourova បាននិយាយនៅថ្ងៃអង្គារនេះថា វិស័យធុរកិច្ចសហភាពអឺរ៉ុប មានក្តីកង្វល់ចំពោះច្បាប់ទិន្នន័យរបស់ចិន រួមទាំងកង្វះខាតការផ្ទៀងផ្ទាត់របស់ពួកគេ ហើយនិងដំណើរការរយៈពេលយូរ ដែលក្រុមហ៊ុនត្រូវធ្វើ ។
លោកស្រី Jourova និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកយើងនឹងវិលត្រឡប់ទៅកាន់ក្រុមអាជ្ញាធរចិនវិញ ជាមួយនឹងសំណើរបង្កើតខ្សែបណ្តាញព័ត៌មានមួយចំនួនដែលនឹងជួយវិស័យធុរកិច្ចអឺរ៉ុបយល់ពីច្បាប់ និងជៀសផុតពីកង្វះខាតការអនុឡោមតាម ។
លោកស្រី Jourovaបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនគឺជាដៃគូ គឺជាគូប្រជែង និងគឺជាគូប្រជែងជាប្រព័ន្ធនៅក្នុងវិស័យជាច្រើន រួមទាំងវិស័យឌីជីថលផងដែរ ។
គួរឲ្យដឹងថា កាលពីខែកក្កដាកន្លងទៅ ចិនបានបង្កើនច្បាប់ប្រឆាំងចារកម្ម ដោយធ្វើបច្ចុប្បន្នទ្រង់ទ្រាយធំ រួមទាំងការហាមឃាត់ការផ្ទេរព័ត៌មានណាមួយពាក់ព័ន្ធនឹងសន្តិសុខជាតិ និងពង្រីកនិយមន័យចារកម្ម ៕