កូនប្រុសមេខ្លោងគ្រឿងញៀនម៉ិកស៊ិក ផ្តល់ចម្លើយពិភាពគ្មានទោសចំពោះការចោទប្រកាន់ពីបទជួញដូរអាភៀនរបស់អាមេរិក

2023/09/20 12:15:29 am        73

កាលពីថ្ងៃចន្ទម្សិលមិញ លោក Ovidio Guzman ដែលស្ថិតនៅក្នុងចំណោមកូនប្រុសរបស់មេខ្លោងគ្រឿងញៀនម៉ិកស៊ិក Joaquin El Chapo Guzman បានផ្តល់ចម្លើយពិភាពគ្មានទោសចំពោះការចោទប្រកាន់ពីបទជួយដូរសារធាតុហ្វេនតានីល នៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Chicago ។ នេះបើយោងតាមការអះអាងឲ្យដឹងពីសាលាកាត់ក្តី Chicago បានឲ្យដឹង រយៈពេល ៣ថ្ងៃក្រោយការធ្វើបត្យាប័នពីប្រទេសម៉ិកស៊ិក ។

លោក Guzman វ័យ ៣៣ឆ្នាំ គឺជាកូនម្នាក់នៅក្នុងចំណោមកូនប្រុស ៤នាក់របស់លោក El Chapo គេស្គាល់ឈ្មោះ Los Chapitos ដែលបានស្នងកេរតំណែលអាណាចក្ររត់ពន្ធគ្រឿងញៀនពីឪពុករបស់ពួកគេ ក្រោយការកាត់ទោសរបស់គាត់ពីបទឃាតម្ម និងបទចោទប្រកាន់គ្រឿងញៀនសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៩ ។ លោក El Chapo Guzman កំពុងជាប់ទោសអស់មួយជីវិតនៅក្នុងពន្ធនាគារមានសន្តិសុខរឹងមាំខ្លាំង ស្ថិតនៅរដ្ឋ Colorado ។

សាលាកាត់ក្តី រាយការណ៍ថា អំឡុងសវនាការមួយភ្លែតក្រោមសន្តិសុខដ៏តឹងរឹង លោក Guzman ពាក់អាវអ្នកទោសពណ៌លឿងទុំ ដោយក.ជើងរបស់គាត់ដាក់ច្រវ៉ាក់ ស្តាប់ពាក្យបណ្តឹងតាមរយៈអ្នកបកប្រែភាសាអេស្ប៉ាញ។ 

យោងតាមការអះអាងរបស់សាលាក្តីបានឲ្យដឹងថា ក្រុមរដ្ឋអាជ្ញាធរ បាននិយាយថា ទោសព្រហ្មទណ្ឌ ២ករណី ក្នុងចំណោម ៦ករណីដែលលោក Guzmanប្រឈម នឹងកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។

សារព័ត៌មានបានរាយការណ៍ថា សហរដ្ឋអាមេរិក សន្យាមិនបន្តការកាត់ទោសប្រហារជីវិតនោះទេ ដែលជាផ្នែកមួយនៃការកិច្ចចរចាធ្វើបត្យាប័នជាមួយប្រទេសម៉ិកស៊ិក ។ ការឡើងតុលាការបន្ទាប់របស់គាត់ ត្រូវបានកំណត់ធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm