ប្រមុខអង្គការសហប្រជាជាតិ បើកវេទិកាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព

2023/09/20 12:22:05 am        172

 ក្រុមមេដឹកនាំពិភពលោក បានជួបជុំគ្នានៅថ្ងៃបើកកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅអង្គការសហប្រជាជាតិ(UN) ។

 នៅក្នុងអនុសាសន៍បើកកិច្ចប្រជុំកំពូល អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានអំពាវនាវឲ្យបញ្ចប់ភាពអត់ឃ្លាន ផ្លាស់ប្តូរមកប្រើប្រាស់ថាមពលបង្កើតថ្មី ផ្សព្វផ្សាយប្រព័ន្ធឌីជីថល និងការអប់រំ ហើយនិងលើកកម្ពស់សិទ្ធិសមភាពយេនឌ័រពេញលេញ ។

 លោក Guterres និយាយថា កាលពីរយៈពេល ៨ឆ្នាំមុន សមាជិករដ្ឋ បានជួបជុំគ្នានៅក្នុងសាលមួយនេះ ដើម្បីអនុម័តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។ ដោយមានការមើលពីពិភពលោក មនុស្សក្មេងៗ ១៩៣នាក់ នៅក្រោមរានហាលនេះ កាន់ចង្កៀងក្តីសង្ឃឹមពណ៌ខៀវ ។ 

 លោកបន្តថា អ្នកបានសន្យា សន្យាបង្កើតសុខភាពពិភពលោក វឌ្ឍនភាព និងឱកាសសម្រាប់អ្នកទាំងអស់គ្នា គឺជាការសន្យាមួយដែលគ្មានទុកចោលនរណាម្នាក់នោះឡើយ ។ 

 លោកថា មនុស្សអត់ឃ្លាននៅលើពិភពលោកមានច្រើនណាស់ កុមារគ្មានកៅអីអង្គុយក្នុងថ្នាក់រៀន គ្រួសាររត់ភៀសខ្លួនពីជម្លោះ ស្វែងរកជីវិតល្អប្រសើរជាងនេះ ។ ឪពុកម្តាយបានត្រឹមឈរមើលដោយគ្មានអ្នកណាអាចជួយបាន ពេលដែលកូនៗរបស់ពួកគេ ស្លាប់ដោយសារតែជំងឺដែលអាចការពារបាន ។ មនុស្សបាត់បង់ក្តីសង្ឃឹម ដោយសារតែពួកគេពុំអាចស្វែងរកការងារធ្វើ ឬប្រព័ន្ធសុវត្ថិភាព ពេលដែលពួកគេត្រូវការវា ។ តំបន់សហគមន៍ទាំងមូល ស្ថិតនៅមាត់ទ្វារដ៏គ្រោះថ្នាក់ ដោយសារបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm