អ៊ុយក្រែនដាក់ពាក្យបណ្តឹងទៅ WTO ប្រឆាំងនឹងប្រទេសជិតខាងចំនួន៣ ជុំវិញការហាមឃាត់ការនាំចូល

2023/09/20 12:30:59 am        181

រដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ដែលបានដាក់បម្រាមជាឯកតោភាគីលើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន។

សូមរំលឹកថា សហភាពអឺរ៉ុបបានជួយអ៊ុយក្រែនឲ្យដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន តាមរយៈបណ្តាប្រទេសជាសមាជិក បន្ទាប់ពីការវាយប្រហារដោយរុស្ស៊ីបានរារាំងដល់ការនាំចេញពីកំពង់ផែនៅសមុទ្រខ្មៅ។

ប៉ុន្តែប្រទេសសមាជិកមួយចំនួនបានអះអាងថា ការនាំចេញដែលមានបំណងសម្ដៅទៅទ្វីបអាហ្រ្វិក និងទីកន្លែងផ្សេងទៀតបានទើរត្រឹមប្រទេសរបស់ពួកគេ ដែលនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កសិករក្នុងស្រុករបស់ខ្លួន។

ក្រោយមានការលើកឡើងនេះ សហភាពអឺរ៉ុប (EU) បានយល់ព្រមឲ្យប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងប្រទេសពីរផ្សេងទៀត ដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន ហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ក្នុងខែឧសភា។ ប៉ុន្តែសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានត្រឡប់ការសម្រេចនោះវិញ ដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយបន្តការហាមឃាត់ទៀតឡើយ។

ទោះជាយ៉ាងណាក្ដី ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានច្រានចោលសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ហើយប្រទេសទាំង៣បានសម្រេចបន្តរក្សាការហាមឃាត់ការនាំចូលជាឯកតោភាគី ដើម្បីការពារផលប្រយោជន៍នៃឧស្សាហកម្មកសិកម្មក្នុងស្រុករបស់ខ្លួន។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនបានប្រកាសថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅ WTO ហើយ ដើម្បីតវ៉ាប្រឆាំងនឹងប្រទេសទាំង៣ ដោយលើកឡើងថា ការហាមឃាត់នេះរំលោភលើច្បាប់អន្តរជាតិ ហើយក្រសួងកំពុងជំរុញឲ្យប្រទេសទាំង៣ ប្រើការសន្ទនា ដើម្បីដោះស្រាយបញ្ហានេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm