អង្គការសហប្រជាជាតិ កាន់តែបារម្ភពីការស្លាប់របស់កុមារ នៅស៊ូដង់ ខណៈវិបត្តិសុខភាពកាន់តែធ្ងន់ធ្ងរ

2023/09/20 02:40:41 am        141

ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) នេះ ថា កុមារជាង ១.២០០នាក់ បានស្លាប់ដោយសារសង្ស័យថា មានជំងឺកញ្ជ្រឹល និងកង្វះអាហារូបត្ថម្ភ នៅក្នុងជំរុំជនភៀសខ្លួនរបស់ប្រទេសស៊ូដង់ ខណៈដែលមនុស្សជាច្រើនពាន់នាក់ទៀត រួមទាំងទារកទើបនឹងកើតផង ប្រឈមនឹងហានិភ័យនៃការស្លាប់មុនដំណាច់ឆ្នាំ។

ទីភ្នាក់ងារនោះបាននិយាយថា ជិត ៦ខែ នៅក្នុងជម្លោះ រវាងកងទ័ពរបស់ស៊ូដង់ និងក្រុមប៉ារ៉ាយោធា ដែលជាកងកម្លាំងគាំទ្ររហ័ស វិស័យថែទាំសុខភាពរបស់ប្រទេសនេះ កំពុងតែខិតកាន់តែជិតនឹងការដួលរលំហើយ ដោយសារតែការវាយប្រហារដោយផ្ទាល់ពីភាគីសង្រ្គាម ក៏ដូចជាការខ្វះខាតបុគ្គលិក និងថ្នាំពេទ្យ។

លោកវេជ្ជបណ្ឌិត Allen Maina ប្រធានផ្នែកសុខភាពសាធារណៈនៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប្រាប់សន្និសីទព័ត៌មានខ្លីៗរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា កុមារជាង ១.២០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ បានស្លាប់នៅក្នុងរដ្ឋ White Nile ចាប់តាំងពីខែឧសភាមក។ លោកបានបន្ថែមថា៖ «ជាអកុសល យើងបារម្ភថា ចំនួននេះនឹងបន្តកើនឡើងទៀត»។

ដូចគ្នាដែរ អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានប្រាប់សន្និសីទសារព័ត៌មាននេះថា «ទារកទើបនឹងកើតជាច្រើនពាន់នាក់» ក្នុងចំណោមទារកចំនួន ៣៣៣.០០០នាក់ ដែលគេដឹងថា គ្រោងនឹងសម្រាលនៅមុនដំណាច់ឆ្នាំនេះ នឹងស្លាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm