វេទិកាយុវជនថ្ងៃទី៣បន្តពិភាក្សាលើប្រធានបទចំនួន៥ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌

2023/09/20 03:27:10 am        55

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលជជាថ្ងៃទី៣ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ អង្គវេទិកាយុវជនបានពិភាក្សាជាក្រុមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើប្រធានបទចំនួន ៥ ដែលពួកគេបានរកឃើញនូវបញ្ហាអាទិភាព និងកង្វល់មួយចំនួនកាលពីថ្ងៃទី១៨ ខែកញ្ញា រួមមាន ៖ ការអភិវឌ្ឍយុវជន, ការគាំពារ យេនឌ័រ និងបរិយាបន្ន, ការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម ដើម្បីស្វែងរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ដោយបង្កើតជាផ្ទាំងរូបភាពគំរូមួយស្ដីពីបញ្ហាប្រឈមដែលជាកង្វល់របស់ពួកគេ និងកំណត់អំពីដំណើរការ ឬរបៀបនៃការដោះស្រាយកង្វល់ទាំងនោះ។

បន្ទាប់ពីបានរកឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយរួចហើយនោះ យុវជនម្នាក់នៃក្រុមនីមួយៗ ដែលមកពីសមាគមជាតិខុសៗគ្នា នឹងធ្វើជាតំណាងរបស់ក្រុមខ្លួន បាននាំយកនូវគោលគំនិតដែលពួកគាត់បានពិភាក្សារួមគ្នានោះទៅកសាងនូវសេចក្ដីថ្លែងការណ៍រួមរបស់វេទិកាយុវជនលើកទី២ ជាមួយនឹងគ្រូសម្របសម្រួល។  

គូសបញ្ជាក់ផងដែរថា ប្រតិភូយុវជនទាំងអស់បានរកនូវវិធីសាស្ត្រ និងគំនិតថ្មី ដើម្បីធ្វើការបង្ហាញក្ដីកង្វល់ និងដំណោះស្រាយថ្មីដែលនឹងទទួលបានភាពជោគជ័យ និងលទ្ធផលយូរអង្វែងរបស់ពួកគេ ហើយយុវជននឹងត្រៀមឡើងអាននូវសេចក្ដីថ្លែងការណ៍រួមរបស់វេទិកាយុវជនលើកទី២ ជូនចំពោះថ្នាក់ដឹកនាំទាំង ១១ សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាចុងបញ្ចប់នៃថ្ងៃទី៣របស់វេទិកាយុវជន គ្រូសម្របសម្រួលបានវាយតម្លៃខ្ពស់ និងបានប្រគល់បណ្ណសរសើរជូនប្រតិភូយុវជនជាតិ-អន្តរជាតិ ចំពោះការចូលរួមវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ប្រកបដោយឆន្ទៈ និងមោទនភាពក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ដោយរៀនសូត្រពីគ្នាទៅវិញទៅមក សាមគ្គីភាពអន្តរជាតិ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាយុវជននៃចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមបញ្ជាក់ផងដែរថា ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃចុងក្រោយនៃវេទិកាយុវជនលើកទី២ ប្រតិភូយុវជនទាំង​អស់នឹង ទៅចូលរួមកម្មវិធីដាំដើមឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ ហើយនៅពេលរសៀលនាថ្ងៃដដែល យុវជនបន្តទៅទស្សនកិច្ចសិក្សានៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង៕ ដោយ ៖ សុជាតា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm