លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដឹកនាំគណៈប្រតិភូត្រឡប់ពីចូលរួមកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥

2023/09/20 05:56:06 am        84

ភ្នំពេញ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីមោទនពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងថ្នាក់នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បន្ទាប់ពីការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ, នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម គង់ ពុទិ្ធកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានជម្រាបជូនពីលទ្ធផលកិច្ចប្រជុំ និងការបំពេញទស្សនកិច្ចរបស់ក្រុមការងារលើកទី៤៥នេះ ក្នុងសន្និសីទសារព័ត៌មានថា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ កម្ពុជា ក្នុងនាមជារដ្ឋភាគីបានទទួលលទ្ធផលធំៗចំនួន២ គឺ ១. ការពិនិត្យអនុម័តលើរបាយការណ៍សមិទ្ធផល នៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូរព្រៃគុក។ ២. ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។ ហើយការស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទៅលើលក្ខណៈវិនិច្ឆ័យចំនួន២ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួន១០ ដែលបានកំណត់ដោយគណៈកម្មការបេតិកភណ្ឌពិភពលោក។ ហើយលក្ខណៈវិនិច្ឆ័យចំនួន២នោះ គឺទី១. យើងបានស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដោយសារសិល្បៈក្នុងសម័យកោះកេរនេះ ជាសិល្បៈមានលក្ខណៈលេចធ្លោ រូបចម្លាក់ធំៗល្អឯកដាច់គេ បានបង្ហាញអំពីការប្រសព្វគ្នារវាងឥទ្ធិពលនៃសិល្បៈរបស់ឥណ្ឌា និងការច្នៃប្រឌិតរបស់ដូនតាយើង ក្នុងការកែច្នៃសិល្បៈរបស់ឥណ្ឌានេះ មកជាសិល្បៈរបស់កម្ពុជា។ ទី២. កម្ពុជា បានបង្ហាញថា រមណីយដ្ឋានប្រាសាទកោះកេរ គឺជាគំរូដើមនៃការរៀបចំទីក្រុងបុរាណ ដោយយកលំនាំតាមគម្ពីរបស់ឥណ្ឌា ហើយយើងបានយកមកសាងសង់លើដីជាក់ស្តែងប្រើប្រាស់ក្បួនគម្ពីច្បាស់លាស់ និងបានបង្ហាញលក្ខណៈពិសេសនេះក្នុងប្រាសាទកោះកេរ។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៤៥ នាទីក្រុងរីយ៉ាដនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត កំពុងតែរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជី«ក្រមា» ទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ នេះជាការរំពឹងរបស់យើង ដែលត្រូវខិតខំប្រឹងប្រែងបន្តទៀត តមកលោកជំទាវ រដ្ឋមន្រី្ត ក៏បានស្នើសុំចុះបញ្ជីមនី្ទរស-២១(សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង) ទៅក្នុងបេតិកភណ្ឌនៃការចងចាំពិភពលោក ដើម្បីឲ្យពិភពលោកចងចាំថា អ្វីដែលបានកើតឡើងមកលើកម្ពុជា គឺជាមេរៀនមួយដែលមិនត្រូវកើតឡើង នៅកន្លែងផ្សេងទៀត ក្នុងពិភពលោក។ ក្រៅពីនោះក៏មានប្រាង្គប្រាសាទផ្សេងទៀត ដែលមន្រី្តជំនាញកំពុងសិក្សាស្រាវជ្រាវ និងស្នើសុំចុះបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm