ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រួមនឹងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការក្រសួងសុខាភិបាល ប្រារព្ធពិធីទូងស្គរជ័យ អបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/20 04:52:20 pm        250

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ៧និង០០នាទី នៅទីស្តីការក្រសួងសុខាភិបាល បាន​រៀបចំពិធីទូងស្គរអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងសុខាភិបាលក្រោមឱវាទ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការ​បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ បានឆ្លុះ​បញ្ចាំង​កាន់​តែ​ច្បាស់​នូវ​អរិយធម៌​ដ៏​រុងរឿង ដែលធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោ និង​មាន​កេរ្តិ៍​ឈ្មោះល្បី​សុសសាយ​ទូទាំង​ពិភពលោក​ថែម​ទៀត ពិសេសនៅលើវេទិកាបេតិកភណ្ឌពិភពលោក។ មកដល់បច្ចុប្បន្ន ព្រះរាជា​ណា​ចក្រ​កម្ពុជា បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោករួមមាន ប្រាសាទអង្គរវត្ត នៅឆ្នាំ​១៩៩២, របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣, ប្រាសាទព្រះវិហារ នៅឆ្នាំ​២០០៨, ប្រាសាទសំបូរព្រៃគុក ឆ្នាំ២០១៧ និងល្ខោនខោល ឆ្នាំ២០១៨ ដែល​ជា​សមិទ្ធផល​ក្រោម​ម្លប់​សន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នីតិកាលទី៦ ដែល​សបញ្ជាក់​កាន់​តែ​ច្បាស់​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងមូល។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និង​បុគ្គលិក នៃ​ក្រសួង​សុខាភិបាល​ទាំងអស់ សូមសំដែងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​ជា​ប្រមុខ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត និងប៉ិនប្រសប់រហូតសម្រេចបាននូវការចុះ «រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​»​ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាផល​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​មនុស្ស​ជាតិ​ទាំង​មូល​។

ជាចុងក្រោយយើងទាំងអស់គ្នានឹងចូលរួមបន្តថែរក្សា និងការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​រូបី​ និង​អរូបី ដ៏មានតម្លៃមិនអាចកាត់ថ្លៃទាំងអស់នេះ ឲ្យបានគង់វង្ស ស្របតាមទិសស្លោក «កិច្ច​ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm