បញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូន៩៩ អបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌ

2023/09/20 05:02:58 pm        169

មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៣នេះ បានដឹកនាំនាយទាហាន ពលទាហាន នៃកងពលទាំងអស់ជួបជុំគ្នាវាយជួង ទូងស្គរ ដើម្បីអបអរសាទរ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុង​​សម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បាន​សម្រេច​បញ្ចូល​«រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

 ក្រោយធ្វើការវាយជួង និងចាក់ភ្លេងសាវតារខ្មែរ ដើម្បីអបអរសាទរ «រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​» ​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បាន​ថ្លែង​ថា ក្នុងនាមមេបញ្ជាការកងពលមួយរូប លោកពិតជាស្បាយចិត្តយ៉ាងខ្លាំង បន្ទាប់​ពី​អង្គការ​យូណេស្កូ​បាន​ដាក់«រមណីយដ្ឋានកោះកេរ»ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក​ឧត្តម​សេនីយ៍​បាន​បន្តថា ការដាក់នេះគឺបានឆ្លុះបញ្ចាំងកាន់តែច្បាស់នូវអរិយធម៌ដ៏រុងរឿង ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​តួអង្គកាន់តែលេចធ្លោ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនូវទូទាំងពិភពលោកថែមទៀត ពិសេស​នៅលើវេទិកាបេតិកភណ្ឌពិភពលោកនេះតែម្តង។

លោកឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរថា ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន នៃ​កងពល​តូចដឹកជញ្ជូនលេខ៩៩ទាំងអស់ សូម​សំដែង​ការ​កោត​សរសើរ​ដោយ​ស្មោះអ​ស់​ពី​ដួង​ចិត្ត​ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែកាន់តំណែងបានមិនទាន់ដល់មួយខែផង បានសម្រេចកិច្ចការដ៏ធំជូនជាតិមាតុភូមិ ដោយ​បាន​ធ្វើឲ្យ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បី​ជា​ផល​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូលនោះ។

សូមបញ្ជាក់ថារហូតដល់សព្វថ្ងៃនេះកម្ពុជា បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ដោយ​អង្គការ​យូណេស្កូនោះមានចំនួន៩ហើយ ដោយក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ ប្រាសាទ​សំបូរព្រៃគុក ឆ្នាំ២០១៧ និងល្ខោនខោល ឆ្នាំ២០១៨ និង​ឆ្នាំ២០២៣នេះ គឺរមណីយដ្ឋានកោះកេរ​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        71
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        59
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm