Al-Nassr ឈ្នះនៅទឹកដីអ៊ីរ៉ង់ Persepolis ខណៈក្រុមក្នុងតំបន់អាស៊ានសុទ្ធតែចាញ់

2023/09/20 06:18:37 pm        870

អតីតជើងឯករងឆ្នាំ ១៩៩៥ ក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានចាប់ផ្តើមរដូវកាលថ្មី AFC Champions League យ៉ាងល្អជាមួយនឹងជ័យជំនះ ២-០ នៅទឹកដីអ៊ីរ៉ង់ Persepolis។

មុនការប្រកួតនេះមកដល់ អ្នកគាំទ្រអ៊ីរ៉ង់មានការពុះកញ្ជ្រោលសម្រាប់វត្តមានរបស់ Cristiano Ronaldo មកកាន់ទឹកដីអ៊ីរ៉ង់ តែពួកគេមិនអាច​ចូលទស្សនា​ការ​ប្រកួត​ផ្ទាល់​បាន​ដោយសារ​ជាប់​បម្រាម​របស់​ AFC ដែលតម្រូវឱ្យការប្រកួតនៅទីក្រុង Tehran ស្ថិតក្នុងការបិទទ្វា។

Al-Nassr មានឱកាសល្អពី Ronaldo តែការតែតចំគោលដៅជួយសង្គ្រោះបានដោយអ្នកចាំទី។

ឈានដល់វគ្គទី ២ ម្ចាស់ផ្ទះ Persepolis សល់គ្នាតែ ១០ នាក់បន្ទាប់ពី Milan Sarlak ទទួល​បាន​កាត​លឿងទីពីរបណ្តេញចេញពីការប្រកួតតាមរយៈកំហុសជាន់ជើង Ronaldo។

គ្រាប់​បាល់ក៏ចាប់ផ្តើមកើតមានឡើង សម្រេចបានដោយ Abdulrahman Ghareeb នៅនាទីទី ៦២ ​និងមួយគ្រាប់ទៀតដោយ Mohammed Qassem Al Nakhli។

បីពិន្ទុនេះធ្វើឱ្យ Al-Nassr ឈរលើគេក្នុងពូល E ខណៈ Istiklol និង Al-Duhail ស្មើគ្នា ០-០។

ងាកទៅការប្រកួតនៅភាគខាងកើតវិញ ក្រុមចិន Shandong Taishan ឈ្នះនៅទឹកដីហ្វីលីពីន Kaya FC ៣-១។

បីគ្រាប់ជ័យជំនះរបស់ Shandong ត្រូវរង់ចាំជាង ១ ម៉ោងទំរាំ​សម្រេច​បាន​ដោយ​កីឡាករ​បី​នាក់​រួមមាន​ Moises Lima Magalhaes, Matheus Pato និង Cryzan ខណៈ Kaya FC តប​បាន​មួយ​គ្រាប់​វិញដោយ Jarvey Gayoso ចុងម៉ោង។

នៅក្នុងពូល G នេះដែរក្រុមភ្ញៀវកូរ៉េ Incheon United យកឈ្នះដល់ទឹកដីជប៉ុន Yokohama F Marinos ៤-២ ខណៈគ្រាប់បាល់ជ័យជំនះ​ពីរ​គ្រាប់​របស់​ក្រុមភ្ញៀវ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​Hernandez ដែលផ្លាស់ចូលនៅនាទីទី ៦១។

នៅក្នុងតំបន់អាស៊ានដដែល ក្រុមជើងឯកម៉ាឡេស៊ី JDT មិនជោគជ័យ​ឡើយ​ដោយ​ចាញ់​ក្រុម​ភ្ញៀវ​ជប៉ុន​ Kawasaki Frontale ១-០ ដោយគ្រាប់បាល់របស់ជ័យជំនះនៅនាទីទី ៤៥ របស់ Marcinho។

នៅក្នុងពូល I នេះដែរក្រុមក្នុងតំបន់អាស៊ានមួយទៀត BG Pathum របស់ថៃ​ក៏​រង​បរាជ័យ​ដែរ​ក្រោម​ថ្វី​ជើង​ក្រុមម្ចាស់ផ្ទះកូរ៉េ Ulsan Hyundai ៣-១។

បីគ្រាប់របស់ Ulsan សម្រេចដោយ Hat-Trick របស់ខ្សែប្រយុទ្ធហុងគ្រី Martin Adam ខណៈ BG Pathum មានគ្រាប់តាមស្មើ ១-១ នៅចុងវគ្គទី ១ ដោយ Ryhan Stewart។

សម្រាប់ថ្ងៃនេះក៏នឹងមានការប្រកួតបន្តទៀត ក្នុងនោះមានក្រុមក្នុងតំបន់អាស៊ាន ៤ រួមមាន Hanoi របស់វៀតណាមទទួល Pohang Steelers របស់កូរ៉េ Buriram United ស្វាគមន៍ក្រុមចិន Zhejiang និងក្រុមសិង្ហបុរី Lion City Sailors ទទួលក្រុមថៃ Bangkok United៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm