សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការអភិវឌ្ឍទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ

2023/09/20 06:52:16 pm        132

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីសន្តិភាព សុវត្តិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ ទាំងក្នុងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ​ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទ​ប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល​ក្រោមប្រធានបទ ‌‍«ពិភពលោកមួយសន្តិសុខរួម» ​តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សន្និសីទប្រចាំឆ្នាំ២០២៣ ​នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោម​ប្រធានបទ ‌‍«ពិភពលោកមួយសន្តិសុខរួម» ធ្វើឡើងទីក្រុង Lianyungang ខេត្ត Jiangsu ភាគខាងកើត​ប្រទេសចិន ដោយមានការចូលរួមពីមន្ត្រីអនុវត្តច្បាប់ អ្នកជំនាញ ​មកពីប្រទេស និងតំបន់ចំនួន៥០។

សម្ដេចធិបតីថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ​សម្តែងនូវការអបអរសាទរជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រជាមានិតចិន ចំពោះគំនិត​ផ្តួចផ្តើម​នៃការរៀចបំនូវវេទិកាកិច្ចសហប្រតិបត្តិការ​សន្តិសុខ​សាធារណៈសកលនេះចាប់តាំងពីឆ្នាំ២០១៥មក។

សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមរៀបចំលិខិតតុបករណ៍ យុទ្ធសាស្ត្រ​ គោលនយោបាយពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ ​ការផ្សាភ្ជាប់ជិតស្និត រវាង​កងកម្លាំង​អនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ​ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះនឹងអាចប្រមូលផ្តុំ​នូវវិធានការ​សរុប ឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តី​បារម្ភរួម​ពាក់ព័ន្ធជាមួយ​វិស័យសន្តិសុខ ក្នុងបុព្វហេតុរួមនៃសន្តិភាព ​ការអភិវឌ្ឍ ​និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        203
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm