កម្មកររោងច្រកធំៗនៅភ្នំពេញ អបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/20 07:13:35 pm        151

ភ្នំពេញ៖ កម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់​បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ​ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោក​ដែលប្រាសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក។

កម្មករនិយោជិតបាននាំគ្នាស្រែកព្រមៗគ្នាថា៖ «សូមអបអរ ! ប្រាសាទកោះកេរត្រូវ​បានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជ័យយោ ! ព្រះរាជណាចក្រកម្ពុជា »។

កម្មករនិយោជិតបាននាំគ្នាស្រែកហោយ៉ាង​អឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ​នេះ​ដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាង​ត្រចេះត្រចង់​ចំពោះការ​ចុះនូវសម្បត្តិវប្បធម៌ដែល​ដូនតាខ្មែរបន្សល់ទុក។

រោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យ​ប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        124
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm