កីឡាអាស៊ី២០២២៖ ម្ចាស់ផ្ទះចិន និងប្រទេសអាស៊ានបីបើកការប្រកួតសុទ្ធតែឈ្នះ

2023/09/20 07:26:20 pm        842

ប្រភេទកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី បានដំណើរការប្រកួតហើយ ដោយម្ចាស់ផ្ទះចិន រួមនិងប្រទេសអាស៊ានបី សហភាពមីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី បើកការប្រកួត​សុទ្ធតែឈ្នះ ខណៈថៃ បានត្រឹមតែស្មើ។

មួយគ្រាប់របស់កីឡាករ Hasan Murad Tipu ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង បើក​ផ្លូវ​ឱ្យ​សហភាព​មីយ៉ាន់ម៉ា ឈ្នះបង់ក្លាដេស ១ទល់០ ក្នុងពូល A ឯម្ចាស់ផ្ទះចិន បានយកឈ្នះឥណ្ឌា ៥ទល់១ ពីមុខអ្នកគាំទ្រជាង៣០០០០នាក់។

ក្នុងពូល B ក្រុមបាល់ទាត់វៀតណាម ឈ្នះម៉ុងហ្គោលី ៤ទល់នឹង២។ ជំនួបនេះលេងបានបីនាទី វៀតណាមនាំមុខដោយកីឡាករ Nguyen Quoc Viet។ នាទីទី៣១ កីឡាកររូបនេះដដែល បន្ថែម​គ្រាប់​ទីពីររបស់ខ្លួន មុនពេលកីឡាករ  Khuat van Khang ស៊ុតបញ្ចូល​ទីគ្រាប់​នាំ​មុខ​ទីបី​ឱ្យ​វៀតណាម ៤នាទីមុនចប់តង់ទី១។ យ៉ាងណាក៏ដោយផ្តើមតង់ទី២ មិនដល់មួយនាទីផង ម៉ុងហ្គោលី​វាយបកបានមួយគ្រាប់វិញ ដោយកីឡាករ Uuganbat Temullan។ តែនាទីទី៦៤ កីឡាករ Vo Nguyen Hoang បន្ថែមគ្រាប់បាល់ទី៤ឱ្យវៀតណាម ខណៈដែលកីឡាករ Tserenbat Baasanjav រកគ្រាប់ទីពីរឱ្យម៉ុងហ្គោលី។ ក្នុងពូលជាមួយគ្នានោះដែរ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ស្មើគ្នា ០ទល់០។

មកចាប់អារម្មណ៍ ការប្រកួតពូល E វិញ ថៃបើកយុទ្ធនាការកីឡាអាស៊ី បានត្រឹមតែស្មើបារ៉ែន ១ទល់១។ ការប្រកួតនេះទោះបីបារ៉ែននាំមុខមុនក្នុងតង់ទី១ ដោយកីឡាករ Abdulaziz​យ៉ាង​ណាក៏​ដោយ តែជិតចប់ការប្រកួតទាំងមូល ថៃតាមស្មើដោយ​គ្រាប់បាល់របស់កីឡាករ Purachet Thodsanit។

ចំនែក កូរ៉េខាងត្បូង អ្នកការពារមេដាយមាស ផ្តើមការប្រកួតដោយយកឈ្នះកូវ៉ែត ៩ទល់នឹង០។ ជំនួបនេះតង់ទី១ កូរ៉េខាងត្បូងនាំមុខ ៤ទល់នឹង០ដោយគ្រាប់បាល់របស់កីឡាករ Jeong Woo-yeong នាទីទី៣, កីឡាករ Cho Young-wook នាទីទី២០, កីឡាករ Paik Seung-ho នាទីទី៤៤ និងកីឡាករ Jeong Woo-yeong នាទីទី៤៥។ កូរ៉េខាងត្បូងនៅបន្តធ្វើបានល្អទៀត ក្នុងតង់ទី២ រកបានប្រាំគ្រាប់បន្ថែមដោយកីឡាករ Jeong Woo-yeong, Um Won-sang នាទីទី៥២, Cho Young-wook នាទីទី៧៤, Bak Jae-yong នាទីទី៨០ និងកីឡាករ An Jae-jun នាទីទី៩០។

ការប្រកួតពូល F កូរ៉េខាងជើង ឈ្នះឆាយនីសតៃប៉ិ ២ទល់នឹង០។ លេងបានត្រឹម៧នាទី កីឡាករ Ri Jo Guk ស៊ុតបញ្ចូលទីនាំមុខឱ្យកូរ៉េខាងជើង មុនពេលដែលកីឡាករ Kim Kuk Jin បន្ថែមគ្រាប់ទី២នាទីទី១១។ នាទីនៅសល់ មិនមានគ្រាប់បាល់កើតឡើងនោះទេ។នេះជាការបង្ហាញខ្លួនលើកដំបូងរបស់កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិ បន្ទាប់ពី ប្រកួត ០ទល់នឹង០ ជាមួយលីបង់ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក នៅខែវិច្ឆិកា ឆ្នាំ២០២១៩។

ក្នុងពូលជាមួយគ្នានេះម្ចាស់មេដាយមាសឥណ្ឌូនេស៊ី ឈ្នះ កៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង០។ កីឡា​បាល់ទាត់ក្នុងកីឡាអាស៊ី នឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ខាងមុខនេះ មួយថ្ងៃមុនពិធីបិទកីឡាស៊ី ២០២២​ផ្លូវការ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        91
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        103
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm