កូរ៉េខាងត្បូង ជំរុញឱ្យរុស្ស៊ីបញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង

2023/09/20 08:42:59 pm        269

កាលពីថ្ងៃអង្គារ (១៩ កញ្ញា) កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីព្រមានទីក្រុងមូស្គូ ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការយោធាណាមួយជាមួយកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងនូវកង្វល់អំពីកិច្ចព្រមព្រៀងអាវុធដែលអាចកើតមាន។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក ចាង ហូជីន (Chang Ho-jin) បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងសេអ៊ូល ដើម្បីជំរុញឱ្យ «រុស្ស៊ីបញ្ឈប់ជាបន្ទាន់ នូវរាល់វិធានការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

លោក ចាង បាននិយាយថា រុស្ស៊ីគួរតែធ្វើតាមតួនាទីរបស់ខ្លួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានបន្ថែមថា សកម្មភាពណាមួយដែលគំរាមកំហែងសន្តិសុខរបស់ខ្លួន នឹងធ្វើឱ្យខូចទំនាក់ទំនងរបស់រុស្ស៊ីជាមួយកូរ៉េខាងត្បូងយ៉ាងធ្ងន់ធ្ងរ។

សារផ្ដាំផ្ញើរបស់ទីក្រុងសេអ៊ូលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ត្រូវបានផ្ដល់ជម្រើសសម្រាប់កិច្ចសហប្រតិបត្តិការយោធានៅមជ្ឈមណ្ឌលអវកាស វ៉ូស្តុចឈ្នី កូសម៉ូដ្រូម (Vostochny Cosmodrome) របស់រុស្ស៊ីកាលពីសប្តាហ៍មុន នៅពេលដែលរុស្ស៊ីកំពុងជំរុញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងកូរ៉េខាងជើង កំពុងជំរុញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm