ប្រឡាយ​ជាង ៦០០​ម៉ែត្រ​នឹង​ជួយ​ដល់​ដីស្រែ​កសិករ​ជាង៣០០​ហិកតា​ នៅ​ស្វាយរៀង​មាន​ទឹក​គ្រប់គ្រាន់

2021/05/31 05:59:13 pm        240

ស្វាយរៀង ​៖​ ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ជាង​៦០០​ម៉ែត្រ ​រួម​និង​ស្ពានបេតុង​ប្រវែង​ជាង​១០​ម៉ែត្រ ស្ថិត​នៅក្នុង​ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយជ្រំ ​ខេត្តស្វាយរៀង​ ត្រូវបាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​តាមរយះ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម ​ជីក​ស្ដារ និង​ស្ថាបនា ​បាន​ប្រមាណ​ជាង​៦០% ​និង​ត្រៀម​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់ ​ក្នុង​ការងារ​បង្កបង្កើន​ផល និង​ឆ្លងកាត់​។

លោក សុខ សំអន មេឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៣០ ខែឧសភា​ ម្សិលមិញ បាន​ឲ្យ​ដឹងថា ប្រឡាយ និង​ស្ពាន ដែល​គាំទ្រ​គម្រោង​ដោយ​រាជរដ្ឋាភិបាល ​បច្ចុប្បន្ន​ក្រុមការងារ ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត ​បាន​ជីក​ស្តារ ​និង​ស្ថាបនា​ សម្រេច​បាន​ជាង​៦០% និង​ត្រៀម​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​វិស័យកសិកម្ម ​និង​ធ្វើដំណើរ​ឆ្លងកាត់ ​នាពេល​ឆាប់ៗ ខាងមុខ​។ លោក​ បាន​បន្តថា ប្រឡាយ​ដែល​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ ជីក​ស្តា​នេះ​មាន​ប្រវែង ៦៥០​ម៉ែត្រ បន្ទាប់ពី​ជីក​ស្តារ​រួចរាល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ​មានលទ្ធភាព​បង្កបង្កើនផល​បាន​ទាំង​ប្រាំង ​និង​វស្សា​នៅ​លើ​ផ្ទៃដី ជាង​៣០០​ហិកតា​នៅ​ក្នុង​ភូមិ​មួយចំនួន​របស់​ឃុំ​។

លោក ចាន់ ប៉ុន ពលរដ្ឋ​នៅក្នុង​ឃុំ​សា្វ​យ​យា បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី ​ដែល​បាន​គិតគូរ អភិវឌ្ឍន៍​ ប្រព័ន្ធ​ធារាសាស្ត្រ ​ ស្ពាន ជូន​ពលរដ្ឋ​នៅ​គ្រប់​តំបន់ ពិសេស​នៅ​ក្នុង​ឃុំ​របស់​ពួកគាត់ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​បង្កបង្កើន​ផល ​និង​ធ្វើដំណើរ​ឆ្លងកាត់​នាំ​កសិផល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។

ឃុំ​ស្វាយ​យា មាន​ភូមិ​ចំនួន​១៥ មាន​ពលរដ្ឋ​រស់នៅ​និង​អាស្រ័យ​ផល​លើ​វិស័យ​កសិកម្ម ​ចំនួន​ជាង​៣​ពាន់​គ្រួសារ ​បច្ចុប្បន្ន​ឃុំ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ​រាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ រូបវន្ត​ ប្រព័ន្ធ ទឹក ភ្លើង ផ្លូវ រួម​និង​ជីវភាព​របស់​ពលរដ្ឋ​ត្រូវ​បាន​លើក​កម្ពស់​ តាម​រយះ​វិ​ស័យ​កសិកម្ម​ សិប្បកម្ម​ខ្នាតតូច ​និង​ចំណូល​បន្ទាប់បន្សំ​បន្ថែម​ពី​រោងចក្រ​សហគ្រាស​នៅ​ក្នុង​តំបន់​៕

​អត្ថបទ ៖ ភា សារិត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm