សហរដ្ឋអាមេរិក៖ ការរារាំងរបស់ចិន ចំពោះកោះតៃវ៉ាន់ នឹងបរាជ័យ

2023/09/20 10:25:47 pm        181

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនិយាយថា ការរារាំងរបស់ប្រទេសចិន ទាំងនៅដែនសមុទ្រ និងដែនអាកាស ជុំវិញកោះតៃវ៉ាន់ អាចនឹងមិនទទួលបានជោគជ័យទេ។

លោក Ely Ratner ដែលមានតួនាទីជាអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់សភា កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) ដោយលោកបានអត្ថាធិប្បាយពីការបង្កើនសម្ពាធយោធារបស់ប្រទេសចិនមកលើកោះតៃវ៉ាន់។

លោក Ratner បាននិយាយថា មន្ត្រីការពារជាតិជឿជាក់ថា ផ្អែកលើការវិភាគរបស់ពួកគេថា កោះតៃវ៉ាន់នឹងមានឱកាសជាច្រើនជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាបាននូវការផ្ដល់ជូនធនធានឧស្សាហកម្ម វត្ថុធាតុដើម ថាមពល និងធាតុផ្សំសំខាន់ៗផ្សេងទៀត ប្រសិនបើមានការបិទច្រកចេញចូលពីសំណាក់យោធារបស់ចិន។

ជាមួយគ្នានេះ លោក Ratner បាននិយាយថា ការបិទច្រកចេញចូលនេះ «នឹងមានហានិភ័យកើនឡើងកាន់តែខ្លាំង» សម្រាប់ប្រទេសចិន ដែលចិនខ្លួនឯងផ្ទាល់ទំនងជាត្រូវពិចារណាថា តើនៅទីបំផុតខ្លួនមានឆន្ទៈ ក្នុងការចាប់ផ្តើមវាយប្រហារលើនាវាដែនសមុទ្រពាណិជ្ជកម្ម ឬក៏អត់។ បន្ថែមពីលើនោះ លោកបានសង្កត់ធ្ងន់ថា នេះនឹងកា្លយជា «កំហុសឆ្គងដ៏ធំ»ជាក់ជាមិនខាន សម្រាប់ទីក្រុងប៉េកាំង។

ចុងក្រោយ លោក Ratner ក៏បានលើកឡើងដែរថា ទីក្រុងវ៉ាស៊ីនតោនគួរតែបន្តរក្សាគោលនយោបាយនៃភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រដ៏យូរអង្វែងរាប់ទសវត្សរ៍របស់ខ្លួន ចំពោះកោះតៃវ៉ាន់ ដោយលោកបានបញ្ជាក់បន្ថែមថា ផលប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះភាពច្បាស់លាស់ជាយុទ្ធសាស្ត្រ «នឹងបង្កើនភាពតានតឹងផ្នែកនយោបាយ និងធ្វើឲ្យជម្លោះកាន់តែកើនឡើង»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm