ចិនប្តឹងតវ៉ានឹងរបាយការណ៍របស់គណៈកម្មាធិការ WTO ជុំវិញពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក

2023/09/20 10:34:28 pm        28

ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) បានឲ្យដឹងថា ប្រទេសចិនបានប្តឹងតវ៉ាជំទាស់នឹងរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានទទួលស្គាល់ថា ការអនុវត្តរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងដែកថែប និងអាលុយមីញ៉ូម គឺជាវិធានការសន្តិសុខ។

ក្រុមប្រឹក្សាដោះស្រាយវិវាទរបស់ WTO កាលពីខែមុន បានសម្រេចគាំទ្រទីក្រុងវ៉ាស៊ីនតោន ជុំវិញជម្លោះពន្ធជាមួយទីក្រុងប៉េកាំង ដោយបញ្ជាក់ថា ខ្លួនបានរកឃើញថា ប្រទេសចិនបានធ្វើសកម្មភាពផ្ទុយនឹងកាតព្វកិច្ចនៅ WTO របស់ខ្លួន ដោយការបន្ថែមពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក ដែលជាការឆ្លើយតបទៅនឹងការដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិកលើទំនិញដែកថែប និងអាលុយមីញ៉ូម។

សូមរំលឹកថា សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥ភាគរយលើការនាំចូលដែកថែប និង ១០ភាគរយលើការនាំចូលអាលុយមីញ៉ូមពីបណ្តាប្រទេសនានា ក្នុងនោះរួមទាំងប្រទេសចិនផងដែរ ក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក Donald Trump។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្រកាសពីការបន្ថែមពន្ធ ដែលត្រូវអនុវត្តចំពោះការនាំចូលមួយចំនួន ដែលមានប្រភពមកពីសហរដ្ឋអាមេរិក។

ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា WTO មាន «កំហុសឆ្គងផ្នែកផ្លូវច្បាប់» ហើយបានបន្ថែមថា ការកម្រិតពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម គឺជា«វិធានការឯកតោភាគី និងជាតិនិយម ដែលត្រូវបានគេរកឃើញថា បំពានលើច្បាប់របស់ WTO»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        184
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        224
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm