លោក Biden និងលោក Zelenskiy ជំរុញមេដឹកនាំពិភពលោកឱ្យក្រោកឈរប្រឆាំងរុស្ស៊ី និងព្រមានកុំឱ្យអ៊ុយក្រែនធ្លាក់ក្នុងមហន្តរាយ

2023/09/20 10:37:46 pm        214

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា ពិភពលោកត្រូវតែរួបរួមគ្នាដើម្បីការពារអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយព្រមានថាគ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ប្រសិនបើ «យើងអនុញ្ញាតឱ្យអ៊ុយក្រែនត្រូវបានឆ្លាក់ក្នុងមហន្តរាយ» ខណៈពួកគេព្យាយាមប្រមូលផ្តុំការគាំទ្រសម្រាប់ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋធានី គីវ ដើម្បីទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី ដែលមានរយៈពេលជិត១៩ខែ ដោយមើលមិនឃើញទីបញ្ចប់មួយនេះ។

ប្រធានាធិបតីអាមេរិកលោក បៃដិន បានអំពាវនាវដល់បណ្ដាមេដឹកនាំពិភពលោក កុំឲ្យការគាំទ្រអ៊ុយក្រែនធ្លាក់ចុះ ដោយលើកហេតុផលថា រុស្ស៊ីកំពុងសង្ឃឹមថា បណ្ដាប្រទេសនឹងធុញទ្រាន់នឹងជម្លោះអូសបន្លាយក្នុងទីក្រុង គីវ ហើយនឹង «អនុញ្ញាតឱ្យរុស្ស៊ីធ្វើបាបអ៊ុយក្រែនដោយគ្មានផលវិបាកលើខ្លួនឡើយ»។

ជាមួយគ្នានោះដែរ លោក Zelenskiy បានប្រាប់បណ្ដាមេដឹកនាំពិភពលោកថា ការឈ្លានពានរបស់រុស្ស៊ី គឺជាការគំរាមកំហែង ដែលលាតសន្ធឹងហួសពីតំបន់សង្រ្គាម ហើយគោលដៅនៃសង្រ្គាមបច្ចុប្បន្នប្រឆាំងនឹងអ៊ុយក្រែន គឺដើម្បីបង្វែរទឹកដីអ៊ុយក្រែន ប្រជាជនអ៊ុយក្រែន និងធនធានអ៊ុយក្រែន ទៅជាអាវុធប្រឆាំងនឹងប្រទេសផ្សេងទៀត ដោយមិនគោរពនឹងបទបញ្ជាផ្អែកលើច្បាប់អន្តរជាតិនោះទេ។

វោហាសាស្ត្រដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអាមេរិកលើអ៊ុយក្រែន បានលេចឡើងក្នុងគោលបំណងមិនត្រឹមតែសម្រាប់ទស្សនិកជនទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលឃ្លាតគ្នាកាន់ឆ្ងាយពីគណបក្សសាធារណរដ្ឋ កំពុងធ្វើឱ្យមានហានិភ័យដល់ការរំពឹងទុករបស់សហរដ្ឋអាមេរិក ក្នុងការបំពេញបន្ថែមដោយជោគជ័យនូវលំហូរនៃជំនួយ ដែលបានទៅដល់ទីក្រុង គីវ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មក៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm