ផ្លែ​តា​ង៉ែ​ន​ប៉ៃលិន​កំពុង​បង្ហាញ​វត្ត​មាននៅ​សៀមរាប ប៉ុន្តែ​មិន​សូវមាន​អ្នកគាំទ្រ

2021/05/31 06:18:05 pm        395

សៀមរាប ៖ ​ផ្លែ​តា​ង៉ែ​ន ឬ​ហៅថា​ផ្លែ​មៀន​ប៉ៃលិន ដែល​កន្លងមក​គេ​ធ្លាប់​ឃើញ​តែ​នៅ​ខេត្ដ​ប៉ៃលិន​នោះ ​បច្ចុប្បន្ននេះ ​នៅក្នុង​ខេត្ដ​សៀមរាប មាន​អ្នក​ដាំ​ហើយ ​និង​ទទួល​ផល​ជាច្រើន​ហិកតា​ហើយ​ថែម​ទៀតផង ​ប៉ុន្តែ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ ​គេ​មិនសូវ​ចាប់អារម្មណ៍​ជា​ផលិតផល​ផ្លែឈើ​ដាំ​ដុះ នៅក្នុង​ខេត្ដ​សៀមរាប​នោះទេ ​ព្រោះ​តា​ង៉ែ​ន​នេះ ​មាន​ដើមកំណើត​នៅ​ខេត្ដ​ប៉ៃលិន​។

អ្នកចំការ​មួយរូប​ដែលមាន​វ័យ​៧០​ឆ្នាំ​នៅ​ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ​មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូ ម៉ែត្រ​ពី​ក្រុង​សៀមរាប​ឈ្មោះ ​ស៊ិន ធួន ​បានលើកឡើង​កាលពី​ថ្ងៃទី​៣០​ ខែឧសភា​ថា​ លោក​បាន​ដាំ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ ប្រមាណ​៥​ឆ្នាំទៅ​៧​ឆ្នាំ​ហើយ ​ដោយ​ឆ្នាំមុនៗ​មិនសូវ​បាន​ទិន្នផល​នោះទេ ​ដោយ​សារ​ជួប​គ្រោះរាំងស្ងួត​ផង ​និង​ខ្វះ​បច្ចេកទេស​ផង ​ប៉ុន្តែ​សម្រាប់​នៅ​ឆ្នាំនេះ គឺ​ទទួល​បាន​ផល​ច្រើន​គួរ​អោយកត់សំគាល់​។ លោក​ បន្ដថា លោក​បាន​ដាំ​ដើម​តា​ង៉ែ​ន​នេះ ​មាន​ចំនួន​៥០០​ដើម​ លើ​ផ្ទៃដី​មួយ​ហិកតា​កន្លះ​ ដែល​នៅក្នុង​ឆ្នាំនេះ​ទទួល​បាន​ផល​ប្រមាណ​៧​តោន​ បើ​ធៀប​នឹង​ឆ្នាំមុនៗ ​មានការ​កើន​គួរ​អោយកត់សំគាល់ ​ព្រោះ​ដើម​របស់​វាលូតលាស់​ធំៗ​ហើយ​ដែរ​។

លោក​បន្ថែមថា ឆ្នាំមុនៗ​លោក​បាន​យក​ផ្លែឈើ​ប្រភេទ​នេះ ​ទៅ​លក់​នៅតាម​ទីផ្សារ​ក្នុងស្រុក ប៉ុន្ដែ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ជា​ផលិតផល​នៅ​ខេត្ដ​សៀមរាប​នៅឡើយ​ទេ ​បើទោះបី​លោក​ប្រាប់ថា ជា​ផ្លែ​តា​ង៉ែ​ន​ដាំ​នៅ​ចំការ​របស់​លោកនៅក្នុង​ខេត្ដ​សៀមរាប​ក៏ដោយ​។

លោក​ បាន​បញ្ជាក់ថា​ ផ្លែ​តា​ង៉ែ​ន​នៅ​ឆ្នាំនេះ​មិន​សូវមាន​ទីផ្សារ​ទេ ព្រោះ​មិន​សូវមាន​អ្នក​ទៅ​ទិញ​ដល់​ចំការ ​ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​មាន​អ្នក​កុម្ម៉ង់​ទិញ​ដល់​ចំការ ​ហើយ​មានតម្លៃ​ខ្ពស់​គួរសម ប៉ុន្ដែ​សម្រាប់​ឆ្នាំនេះ​ ថយចុះ ដែល​អាច​សង្ស័យថា ​មកពី​បញ្ហា​ជំងឺ​កូ​វីដ-​១៩​។​ បច្ចុប្បន្ននេះ ផ្លែ​មៀន​ប៉ៃលិន ​របស់​លោក​មួយ​គីឡូក្រាម​តម្លៃ​៥​ពាន់​រៀល ​ហើយ​ដឹកជញ្ជូន​ដល់​ផ្ទះ​។

បើ​តាម​ការ​កត់សំគាល់​ផ្លែ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ មាន​កសិករ​តិចតួច​នៅ​ខេត្ដ​សៀមរាប​ បាន​បង្កើត​មុខរបរ​ដាំ​ដើម​តា​ង៉ែ​ន​នេះ ​គឺ​មាននៅ​ជើងភ្នំ​គូលែន​ក្នុងស្រុក​បន្ទាយស្រី ​និង​នៅ​តំបន់​ឃុំ​ជប់​តា​ត្រាវ ក្នុងស្រុក​អង្គរធំ ​នៃ​ខេត្ដ​សៀមរាប​។ ​អ្នកចំការ​ដាំ​ផ្លែ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ចូល​រួម​គាំទ្រ​ផ្លែឈើ​នេះ ​ថា​ពិត​ជា​មាន​ការ​ដាំដុះ​នៅ​ខេត្ដ​សៀមរាប ៕


​អត្ថបទ ឈិ​ត សា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm