កងកម្លាំងអ៊ីស្រាអែល បាញ់សម្លាប់ជនប៉ាឡេស្ទីនៅតាមព្រំដែនតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប

2023/09/21 01:08:09 am        57

ក្រុមមន្រ្តីសុខាភិបាលប៉ាឡេស្ទីន និយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់បុរសជនប៉ាឡេស្ទីនម្នាក់នៅតាមព្រំដែនតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប-អ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដែលជាករណីស្លាប់លើកដំបូងនៃការប្រឈមដាក់គ្នារាល់ថ្ងៃនៅតាមព្រំដែន ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែរួចមក ។

 យោធាអ៊ីស្រាអែល ពុំបានផ្តល់សេចក្តីអធិប្បាយភ្លាមៗនោះទេ ។ កាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ទាហានអ៊ីស្រាអែល ប្រើប្រាស់មធ្យោបាយបង្រ្កាបកុបកម្មលើជនប៉ាឡេស្ទីនដែលចោលគ្រឿងផ្ទុះមកលើរបងព្រំដែន ។

 ក្រុមមន្រ្តីសុខាភិបាលប៉ាឡេស្ទីន និយាយថា លោក Youssef Radwan វ័យ ២៥ឆ្នាំ រងការបាញ់ប្រហារត្រូវចំក. ហើយនិងបានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយមនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស ។

 ក្រុមជីហាដហាម៉ាស់ ដែលជាក្រុមប្រដាប់អាវុធអ៊ីស្លាមគ្រប់គ្រងតំបន់ហ្គាហ្សាស្រ្ទីប បានគាំទ្រការតវ៉ានៅតាមព្រំដែនទាំងនេះ ។ 

ក្រុមអ្នករៀបចំការតវ៉ា និយាយកាលពីថ្ងៃអង្គារថា ពួកគេបាននាំគ្នាតវ៉ា ដើម្បីប្រឆាំងនឹងការធ្វើដំណើររបស់ជនជាតិជ្វីហ្វទៅកាន់បរិវេនព្រះវិហារ Al-Aqsa ស្ថិតនៅក្នុងទីក្រុងហ៊្សេរុយសាឡឹម ។

ការធ្វើបាតុកម្មផ្សេងទៀត ដើម្បីគាំទ្រដល់អ្នកទោសប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល ហើយនិងប្រឆាំងនឹងការបិទច្រកព្រំដែនចូលក្នុងដែនដីតំបន់ឆ្នេរដ៏តូចមួយនេះ ដែលមានជនប៉ាឡេស្ទីនប្រហែល ២,៣លាននាក់រស់នៅ ។

អ៊ីស្រាអែល និយាយថា ការបិទផ្លូវនេះ គឺចាំបាច់ដើម្បីបញ្ឈប់ការនាំចូលអាវុធដល់ក្រុមហាម៉ាស់ ដែលពួកគេធ្វើសង្រ្គាមជាមួយអស់រយៈពេលជាច្រើនលើកមកហើយ ចាប់តាំងពីក្រុមមួយនេះ រឹបអូសបានការគ្រប់គ្រងតំបន់ហ្គាហ្សា កាលពីឆ្នាំ ២០០៧ ពោលគឺរយៈពេល ២ឆ្នាំ ក្រោយពេលអ៊ីស្រាអែល ដកចេញអ្នកតាំងលំនៅនិគម ហើយនិងទាហានចេញពីតំបន់មួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm