ជម្រើស​ជាតិ​កម្ពុជា​ចាប់ផ្ដើម​ហ្វឹកហាត់​នៅ​បា​រ៉ែ​ន ក្រោយ​តេស្ដ​កូ​វីដ​-១៩ អវិជ្ជមាន​ទាំងអស់​

2021/05/31 06:19:19 pm        323

​បាល់ទាត់៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បា​រ៉ែ​នដោយ​សុវត្ថិភាព ក្រោយ​ចំណាយ​ពេល​ធ្វើដំណើរ​អស់​រយៈពេល ៣៨​ម៉ោងកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ពូ​ល ​C (​ជុំ​ទី​២) ក្នុង​សប្ដាហ៍​នេះនៅ​ទីនោះ។​

​បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ទឹកដី​កណ្ដាល​ភ្លាម ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករនៃ​ក្រុម​គោព្រៃ​កម្ពុជាត្រូវ​បាន​ធ្វើ​តេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ ខណៈ​លទ្ធផល​អវិជ្ជមាន​ទាំងអស់ មុន​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបើក​យុទ្ធនាការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង លើទឹក​ដី​បា​រ៉ែ​នកាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ម្សិលមិញ។​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​មួយទៀតក្នុង​បេសកកម្ម​នេះ គេ​ក៏​ឃើញ​វត្តមាន​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅដល់​បា​រ៉ែ​ន ដើម្បី​ដឹកនាំ​ក្រុម​ផ្ទាល់​ជាមួយ​គ្រូបង្វឹក​ថ្មី​លោក Ryu Hirose ផងដែរ បន្ទាប់ពី​លោក​បានរួម​ចំណែក​ជួយ​ក្លិប Neftçi Baku លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់កាល​ពី​ថ្មីៗ។​

​សូម​រំឭកថា ក្រុម​ជម្រើសជាតិ​កម្ពុជាបានធ្វើ​ដំណើរ​ទៅ​ប្រទេស​បា​រ៉ែ​ន កាលពី​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃទី​២៨ ខែឧសភា និង​ទៅដល់​គោលដៅនៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ពោលគឺ​ពួកគេ​មាន​រយៈពេល ៤​ថ្ងៃ​ប៉ុណ្ណោះដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ ​ត្រៀម​ការប្រកួត​សេសសល់ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នេះ។​ ​សម្រាប់​កម្មវិធី​ប្រកួត​សេសសល់​របស់​ក្រុម​គោព្រៃ​កម្ពុជាគឺ​សល់ ៣​ប្រកួត​ក្នុង​ដៃ រួម​មាននៅ​ថ្ងៃទី​៣ ខែមិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នា​វេលា​ម៉ោង ១១៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​), ថ្ងៃទី​៧ ខែមិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃទី​១១ ខែមិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) ហើយ​ទាំង ៣​ប្រកួត​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm