សម្តេចប៉ាបអំពាវនាវឲ្យបញ្ចប់ជម្លោះ នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់

2023/09/21 03:13:38 am        434

សម្តេចសង្ឃកាតូលិក ហ្វ្រង់ស៊ីស នៅថ្ងៃពុធ (ទី២០ ខែកញ្ញា) នេះ បានមានព្រះបន្ទូលអំពាវនាវឲ្យបញ្ចប់ជម្លោះ នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាតំបន់ផ្ដាច់ចេញរបស់ជនជាតិភាគតិចអាមេនី ក្នុងប្រទេសអាស៊ែរបៃហ្សង់ និងដែលបានរងការវាយប្រហារពីសំណាក់កងកម្លាំងអាស៊ែរបៃហ្សង់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

អំឡុងការជួបជុំប្រចាំសប្តាហ៍របស់ព្រះអង្គ នៅទីលាន St Peter's Square របស់បុរីវ៉ាទីកង់ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី សម្ដេច ប៉ាប បានមានព្រះបន្ទូលថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិឲ្យបញ្ឈប់ការប្រើអាវុធរបស់ពួកគេ ហើយខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដោយសន្តិវិធី»។

សូមបញ្ជាក់ថា អាស៊ែរបៃហ្សង់ កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) បានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងតំបន់នេះ ដោយនិយាយថា ខ្លួនត្រូវការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងបណ្តេញអង្គភាពយោធាអាមេនីចេញពីទឹកដីរបស់ខ្លួន។ ប្រទេសអាមេនី បានបដិសេធថា មិនមានកម្លាំងរបស់ខ្លួនក្នុងតំបន់នេះនោះទេ។

តំបន់ការ៉ាបាក់ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកខ្លះនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជនជាតិអាមេនី ដែលបំបែកខ្លួន ដោយពួកគេនិយាយថា តំបន់នេះជាស្រុកកំណើតដូនតារបស់ពួកគេ។ តំបន់នេះស្ថិតនៅចំកណ្តាលនៃការមានសង្រ្គាម ២ដង ដែលចុងក្រោយបំផុត កើតឡើងក្នុងឆ្នាំ២០២០ គិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm