ក្រុមបាតុករអាមេនី ទាមទារឲ្យនាយករដ្ឋមន្ត្រីរបស់ខ្លួនចុះចេញពីតំណែង ក្រោយការទម្លាក់អាវុធចុះចាញ់នៅតំបន់ការ៉ាបាក់

2023/09/21 03:34:21 pm        272

អាមេនី៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីអាមេនីកាលពីថ្ងៃពុធ ទី២០ខែកញ្ញា ដើម្បីប្រឆាំង ការបរាជ័យរបស់រដ្ឋាភិបាលអាមេនីក្នុងការគាំទ្រពួកបំបែកខ្លួនអាមេនី នៅតំបន់ការ៉ាបាក់(Karabakh )បន្ទាប់ពីតំបន់ផ្ដាច់ខ្លួន ត្រូវបានបង្ខំឱ្យចុះចាញ់ដោយអាស៊ែរបៃហ្សង់។  

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គសាធារណៈនៅកណ្តាលក្រុងយ៉េរ៉េវ៉ាន់(Yerevan)។  មនុស្សជាច្រើនបានទាមទារឱ្យលោកនាយករដ្ឋមន្រ្តីអាមេនីនីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) ចុះចេញពីតំណែង ដែលលោកបានធ្វើជាអធិបតីលើការចាញ់អាស៊ែរបៃហ្សង់ក្នុងសង្រ្គាមកាលពីឆ្នាំ២០២០ ហើយឥឡូវនេះ គឺការដួលរលំចុងក្រោយ នៃក្រុមអាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់។  

អ្នកចូលរួមជាច្រើននាក់បានគ្រវីទង់តំបន់ណាហ្គ័រណូ -ការ៉ាបាក់ (Nagorno-Karabakh) ហើយខ្លះបានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ ហើយអ្នកផ្សេងទៀតបានគប់ដបទឹក និងដុំថ្មទៅលើការិយាល័យនាយករដ្ឋមន្ត្រីនៅទីលានចតុរង្គសាធារណៈ។   

នគរបាលបង្ក្រាបកុបកម្មបានបិទទ្វារការិយាល័យរដ្ឋាភិបាល ខណៈរថយន្តដឹកទំនិញបែបយោធាត្រូវបានចតនៅជិតទីលាននេះ ស្របពេលមានវត្តមានកងកម្លាំងសន្តិសុខយ៉ាងច្រើនកុះករ។ 

ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ឈប់ការវាយលុករបស់ខ្លួន បន្ទាប់ពីកងកម្លាំងបំបែកខ្លួនរបស់អាមេនីនៅតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បានយល់ព្រមលើបទឈប់បាញ់ ដែលលក្ខខណ្ឌរបស់ពួកគេជាសញ្ញាថា តំបន់នេះ នឹងត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ទីក្រុងបាគូ (Baku) វិញ។ 

លោកនាយករដ្ឋមន្ត្រី អាមេនី បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីគាំទ្រអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថាកងកម្លាំងមិនស្គាល់អត្តសញ្ញាណកំពុងនិយាយអំពីរដ្ឋប្រហារនៅ ទីក្រុង យ៉េរ៉េវ៉ាន់ (Yerevan) ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm