មក​មើល​ស្ថិតិ​ល្អ​ៗ​របស់ Chelsea ក្រោយ​ឈ្នះ Man City គ្រង​ជើងឯក UEFA Champions League

2021/05/31 06:48:22 pm        82

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​គ្រង​ជើងឯក​ក្រប​ខណ្ឌ UEFA Champions League ជា​លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ក្រោយ​យកឈ្នះ Manchester City ១-០ កាលពី​ថ្ងៃ​សៅរ៍​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Porto ប្រទេស​ព័រទុយហ្កាល់​។

​​Kai Havertz ជា​រក​បាន​គ្រាប់​ជ័យជំនះ​ឲ្យ Chelsea នៅ​នាទី​ទី៤២​។​ ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យុទ្ធសាស្ត្រ​រវាង​អ្នកចាត់ការ​ទាំងពីរ Thomas Tuchel និង Pep Guardiola ខណៈ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​នៅ​ពេល​នេះ​បាន​យកឈ្នះ Pep ៣​ប្រកួត​ជាប់​គ្នា​ហើយ​តាំងពី​មកកាន់​តំណែង​ជំនួស Frank Lampard កាលពី​ខែ​មករា​។ Pep Guardiola ដែល​ការពារ​ជំរើស ១១​នាក់​របស់​ខ្លួន​បាន​ទទួលរង​ការរិះគន់​ជាច្រើន ​ពី​ការ​មិន​ដាក់​ខ្សែបំរើ Rodri និង Fernandinho ដែល​ធ្វើ​អោយ​ប្រព័ន្ធ​លេង​មិន​ស្មុគស្មាញ​សំរាប់ Chelsea ហើយ Manchester City ត្រូវ​រង់ចាំ​បន្ត​ទៀត​ក្នុង​ការ​ស្វែងរក​ជើងឯក​អឺរ៉ុប​ លើកដំបូងក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​ ​បន្ទាប់ពី​ខក​បំណង​ដឹកនាំ Paris Saint Germain ចាញ់ Bayern Munich នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​មុន​នោះ​លោក Thomas Tuchel បាន​ក្លាយ​ជា​អ្នកចាត់ការ​អាល្លឺម៉ង់​ទី​៣ ដែល​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក Champions League ៣​រដូវ​កាល​ចុងក្រោយ​បន្ទាប់ពី Jurgen Klopp ដឹកនាំ Liverpool ឈ្នះ​នៅ​ឆ្នាំ២០១៩ និង Hansi Flick ដឹកនាំ Bayern Munich ឈ្នះ​ឆ្នាំមុន​។​

Chelsea ជា​ក្រុម​អង់គ្លេស​ទី៣ ដែល​ឈ្នះ​ជើងឯក Champions League ២លើក​បន្ទាប់ពី Liverpool និង Manchester United (​មិន​រាប់ European Cup)​។ ​នេះ​ជា​ពាន​អឺរ៉ុប​ទី៤ របស់ Chelsea និយាយ​តែ​ក្រោម​ការវិនិយោគ​របស់​សេដ្ឋី​រុស្ស៊ី Roman Abramovich ដែល​រួមមាន Champions League ២លើក​រដូវ​កាល​នេះ និង​ឆ្នាំ២០១២ បូករួម​ទាំង Europa League ២លើក​នៅ​ឆ្នាំ២០១៣ និង ២០១៩​។ Kai Havertz ក្លាយជា​កីឡាករ​អាល្លឺម៉ង់​ក្មេង​បំផុត​ ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League តាំងពី​ឆ្នាំ១៩៩៧ ដែល​ធ្វើបាន​ដោយ Lars Ricken របស់ Dortmund យកឈ្នះ Juventus​។ ​អ្នកចាំទី Chelsea, Edouard Mendy រក្សាទី​មិនអោយ​មាន​គ្រាប់​បាល់ ៩ ក្នុងចំណោម ១២ប្រកួត​នៅ UCL រដូវ​កាល​នេះ​ស្មើនឹង​ស្ថិតិ​របស់ Santiago Canizares របស់ Valencia រដូវ​កាល ២០០០-០១ និង Kaylor Navas របស់ Real Madrid រដូវ​កាល ២០១៥-២០១៦​។​

​ងាក​មក Manchester City វិញក៏បាន​ក្លាយជា​ក្លិប​អង់គ្លេស​ទី៩ ផ្សេងគ្នា​ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ European Cup រឺ UEFA Champions League ហើយ​ច្រើនជាង​ក្លិប​ប្រទេស​ផ្សេង​ដែល​រួមមានអាល្លឺម៉ង់ និងអ៊ីតាលី​ត្រឹម ៦ក្លិប​។ Pep Guardiola ក៏​ស្គាល់​រសជាតិ​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​ដែរ ​ក្នុងនាម​ជា​អ្នកចាត់ការ Manchester City និង​ជា​លើក​ទី២ ក្នុង​អាជីព​បន្ទាប់ពី​ចាញ់​លើកដំបូង​នៅ​ឆ្នាំ២០១១ វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm