អ៊ីរ៉ង់៖សភារបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងបង្កើនការជាប់ពន្ធនាគារ និងការផាកពិន័យចំពោះស្ត្រី និងក្មេងស្រីដែលបំពានលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងរបស់ខ្លួន។
អ្នកដែលស្លៀកពាក់«មិនសមរម្យ» ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមច្បាប់នេះ ដែល«ការកាត់ក្តី»រយៈពេល៣ឆ្នាំ ត្រូវបានយល់ព្រម។
វានៅតែត្រូវការអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាល ដើម្បីក្លាយជាច្បាប់។
ការសម្រេចនេះ កើតឡើងមួយឆ្នាំ បន្ទាប់ពីការតវ៉ា បានផ្ទុះឡើងជុំវិញការស្លាប់របស់នាង Mahsa Amini នៅក្នុងមន្ទីរឃុំឃាំង ដែលនាងត្រូវបាន ឃុំខ្លួនដោយនគរបាលសីលធម៌ចំពោះការពាក់ហ៊ីចាបមិនបានសមរម្យ។
ស្ត្រីបានដុតកន្សែងបង់ក ឬគ្រវីទៅលើអាកាស នៅឯបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងគ្រឹះស្ថានបព្វជិត ដែលក្នុងអំឡុងពេលនោះ មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ៕


