កម្ពុជាកំពុងខិតខំចរចាកំណត់ព្រំដែនគោកជាមួយប្រទេសជិតខាង និងឈានទៅកំណត់ព្រំដែនសមុទ្រ

2023/09/21 06:24:44 pm        307

ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជា ​កំពុងខិតខំចរចាកំណត់ព្រំដែនគោក ​ជាមួយប្រទេសជិតខាងទាំងអស់ និងឈានទៅកំណត់ព្រំដែនសមុទ្របន្ថែមទៀត ​ដើម្បីឲ្យព្រំដែនមានសុខសន្តិភាព កិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍ ។

ក្នុងឱកាសចូលឆ្លើយបំភ្លឺ ​នៅចំពោះមុខសមាជិកព្រឹទ្ធសភា ​ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ​ហើយ​ឲ្យយោបល់​ចំនួន ២បៀបវារៈ ទី១. សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត​ក្រសួង​អធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ​នៅថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០២៣ឯកឧត្តម ឡាំ ​ជា ​មានប្រសាសន៍ថា​ គិតមកដល់ពេលនេះ បានធ្វើការ​ខណ្ឌសីម៉ា​បោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម​ បានចំនួន៨៤ភាគរយ និងបានធ្វើការ​ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន៨៦ភាគរយ ។

ឯកឧត្តម បានបន្តថា​ រកឃើញបង្គោលព្រំដែនគោក​ កម្ពុជា-ថៃ ចំនួន៧៣ទីតាំង ដែលស្មើ​នឹង៧៤បង្គោល ក្នុងនោះភាគីទាំងពីរ ​បានឯកភាពគ្នាចំនួន ​៤២ទីតាំង​ ដែលស្មើនឹង ៤២បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន ៣១ទីតាំង ស្មើនឹង ៣២បង្គោល ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ​ពាក់ព័ន្ធព្រំដែនសមុទ្ររវាងកម្ពុជាជាមួយថៃ ​និងជាមួយវៀតណាម មិនទាន់​បានចរចាកំណត់ព្រំដែន ហើយនៅពេលចរចាកំណត់ព្រំដែន​គោក​បានចប់ ទើបនឹងធ្វើការ​ចរចាព្រំដែនសមុទ្រជាមួយគ្នា ។

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ ​មានប្រសាសន៍ថា កិច្ចការព្រំដែនជាការងារ​អទិភាព​មួយ ដ៏មានសារៈសំខាន់បំផុត ​ជាអាយុជីវិតរបស់ជាតិ ទាមទារឲ្យមានការយកចិត្តទុក​ដាក់ខ្ពស់ ​ទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស​ និងទិដ្ឋភាពនយោបាយ សំដៅធានា​រក្សាការពារ ​មិនឲ្យមានការរំលោភបានជាដាច់ខាត​ នូវអធិបតេយ្យ ​និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតក្រសួង​អធិការកិច្ច ​មានចំនួន១០មាត្រា ដោយ​អង្គប្រជុំព្រឹទ្ធសភាជាតិ ​បានពិនិត្យហើយឲ្យយោបល់ឯកភាព​ទាំងស្រុង​ និងឥតកែប្រែចំនួន ៥៩សំឡេង ​ខណៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងសំឡេង ៥៩ដូចគ្នា ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm