អ្នកជំនាញអង្គការសហប្រជាជាតិ ជំរុញសហរដ្ឋអាមេរិកកុំឲ្យផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/09/21 06:33:19 pm        246

UN៖ លិខិតមួយច្បាប់ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឲ្យសហរដ្ឋអាមេរិកពិចារណាការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយនិយាយថា ការផ្គត់ផ្គង់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ទោះបីច្រើនទសវត្សរ៍បន្ទាប់ពីការបញ្ចប់ជម្លោះនៅទីនោះក៏ដោយ។

នៅក្នុងលិខិត្តរបស់លោកស្រីទៅកាន់រដ្ឋាភិបាលអាមេរិក លោកស្រី Alice Jill Edwards អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយថា គ្រាប់បែកចង្កោមធ្វើឲ្យរងរបួសដល់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនិងមិនរើសអើងទាំងនៅពេលប្រើប្រាស់និងក្រោយពេលជម្លោះ ហើយមិនគួត្រូវបានប្រើប្រាស់នោះទេ។ លោកស្រី Edwards អ្នករាយការណ៍ពិសេសទទួលបន្ទុកការដាក់ទណ្ឌកម្ម អំពើឃោឃៅ អមនុស្សធម៌ ឬទាក់ទាក់ទងទៅនឹងការប្រព្រឹត្ត ឬទណ្ឌកម្ម បានសរសេរនៅក្នុងលិខិត្តថា «ខ្ញុំជំរុញដោយក្តីគោរពដល់រដ្ឋាភិបាលរបស់លោក ឲ្យពិចារណាឡើងវិញពីការសម្រេចចិត្តដើម្បីផ្ទេរគ្រាប់បែកចង្កោម ហើយសូមបញ្ឈប់ផែនការណាមួយឈានទៅរកការអនុវត្តន៍ការសម្រេចចិត្តបែបនេះ។

ការចេញផ្សាយលិខិត្តនេះ ចុះកាលបរិច្ឆេទថ្ងៃទី១៤ ខែកក្កដា កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពី មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថារដ្ឋបាលលោក Biden ខិតជិតដល់ការអនុម័តការដឹកជញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ទុកដោយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ឲ្យទីក្រុងគីវនូវសមត្ថភាពដើម្បីបង្កឲ្យមានការបំផ្លាញខ្លាំង កាន់តែជ្រៅនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។

គ្រាប់បែកចង្កោមត្រូវបានហាមប្រាម ដោយប្រទេសជាង១០០។ ប្រទេសរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ប្រើប្រាស់ និងផ្ទេរអាវុធនេះនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm