ក្រុម​អ្នក​ជំនាញ​៖ ​វីរុស ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី B1617 កំពុង​ឆ្លង​រាលដាល​ពាសពេញ​ពិភព​លោក​

2021/05/31 07:03:09 pm        130

​​ពិភព​លោក៖ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ក្នុង​ការ​វាយតម្លៃ​ចុងក្រោយ​បំផុត ​នៃ​ស្ថានភាព​របស់​វីរុស​ថា ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មីប្រភេទ B1617 កំពុង​ក្លាយ​ជា​វីរុស​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​ពាស​ពេញ​ពិភពលោក និង​អាច​ធ្វើ​ឲ្យ​ជំងឺ​រាតត្បាត​សកល​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ ជាពិសេស​នៅ​ក្នុង​បណ្ដា​ប្រទេស​ ដែល​មាន​អត្រា​ការ​ចាក់​វ៉ាក់សាំង​កម្រិត​ទាប។​

​ក្រុម​អ្នក​ជំនាញ​បាន​បន្ថែម​ថា ​នេះ​មិន​មែន​ជា​លើក​ចុង​ទេ​ដែល​វីរុស​នេះ​ប​ម្លែ​ង​ខ្លួន​។​ លោក​សាស្ត្រាចារ្យ Teo Yik Ying ដែល​ជា​ព្រឹទ្ធបុរស​សាលា​សុខភាព​សាធារណៈ​ Saw Swee Hock នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS)​ បាន​ប្រាប់​សារព័ត៌មាន Straits Times កាលពី​ថ្ងៃ​សៅរ៍​ថា អ្វី​ដែល​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​គឺ​ល្បឿន​ នៃ​ការ​ឆ្លង​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ឆ្លង​រាលដាល ​និង​រាតត្បាត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សហគមន៍ ដែល​ជា​រឿយៗ​វា​មាន​សមត្ថភាព​ឆ្លង​ហួស​ពី​សមត្ថភាព​របស់​អង្គភាព​ទំនាក់ទំនង - តាមដាន​ និង​កាត់ផ្ដាច់​ការ​ប្រាស្រ័យ​ទាក់​ទំ​ង​ ដែល​បាន​ប៉ះពាល់​ដើម្បី​បញ្ឈប់​ការ​ឆ្លង​ជា​ប្រព័ន្ធ​។​

​វីរុស​ប​ម្លែ​ង​ខ្លួន​ដែល​បាន​ឆ្លង​រាលដាល​ដំបូង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​តុលា ឆ្នាំ​២០២០ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក​។ ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Soumya Swaminathan បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន B1617 មាន​សមត្ថភាព​ចម្លង​ចាប់ពី ​១,៥ ដល់​ ២​ដង​ខ្លាំង​ជាង​វីរុស​ដែល​បាន​ផ្ទុះ​ដំបូង ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​កាលពី​ ​១៨​ខែ​មុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm