លោក Yoon៖ ទំនាក់ទំនងយោធាកូរ៉េខាងជើង និងរុស្ស៊ី គំរាមកំហែងអ៊ុយក្រែន និងកូរ៉េខាងត្បូង

2023/09/21 11:15:47 pm        198

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានលើកឡើង កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា ទំនាក់ទំនងយោធា រវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដល់ប្រទេសអ៊ុយក្រែន និងកូរ៉េខាងត្បូងដូចគ្នា។

លោក Yoon បានថ្លែងថា៖ «ប្រសិនបើកូរ៉េខាងជើងទទួលបានព័ត៌មាន និងបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីបង្កើនសមត្ថភាព WMD (អាវុធមហាប្រល័យ) របស់ខ្លួន ជាថ្នូរនឹងការផ្ដល់សព្វាវុធទូទៅដល់ប្រទេសរុស្ស៊ីនោះ កិច្ចព្រមព្រៀងនេះនឹងក្លាយជាការបង្កហេតុដោយផ្ទាល់ ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខមិនត្រឹមតែលើប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ តែថែមទាំងលើប្រទេសកូរ៉េខាងត្បូងផងដែរ»។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Yoon នេះ ត្រូវបានធ្វើឡើងក្នុងសុន្ទរកថារបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈដែលលោកបានរំលឹកឡើងវីញពីដំណើរទស្សនកិច្ចឆ្នាំ២០២២ របស់លោកទៅកាន់ទីក្រុងគីវ និងបានសន្យាផ្តល់ប្រាក់ចំនួន ៣០០លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងកសាងឡើងវិញ នៅប្រទេសអ៊ុយក្រែន ក្នុងឆ្នាំខាងមុខនេះ។

ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ក៏បានបន្ថែមដែរថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង បង្កជាបញ្ហាប្រឈមដល់សន្តិភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែធំឡើង និងនៅទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm