រោងចក្រកាត់ដេរមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រៀមពង្រីកខ្លួន និងត្រូវការកម្លាំងពលកម្មបន្ថែម ៨ ពាន់នាក់

2023/09/22 12:25:41 am        2.7 K

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា រោងចក្រកាត់ដេរធំមួយឈ្មោះថា Marvel ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រៀមពង្រីកខ្លួនបន្ថែម ហើយក៏ត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៨ ពាន់នាក់សម្រាប់បម្រើការនៅក្នុងរបស់ចក្រនេះ។ 

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញពិនិត្យបណ្តាក្រុមហ៊ុន និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គោលបំណងធំទស្សនកិច្ចតាមបណ្តាក្រុមហ៊ុន និងរោងចក្រនានា គឺដើម្បីស្វែងយល់ និងស្ដាប់នូវបញ្ហាប្រឈមរបស់អ្នកវិនិយោគដើម្បីសម្របសម្រួលជាមួយវិស័យឯកជន ក្នុងការធ្វើឲ្យប្រទេសមានការរីកចម្រើន និងទាក់ទាញបាននូវអ្នកវិនិយោគបន្ថែមទៀត។ 

ឯកឧត្តមថ្លែងថា ជាក់ស្តែងបន្ទាប់ពីពិនិត្យរោងចក្រ Marvel ដល់ទីតាំងសង្វាក់ផលិតកម្មទាំងមូល រោងចក្រមួយនេះ បានប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើមុខងារជាច្រើនដែលជួយដល់ដំណើរការសង្វាក់ផលិតកម្ម។ ប៉ុន្ដែរោងចក្រនេះក៏បានប្រកាសពង្រីកខ្លួនបន្ថែមហើយត្រូវការកម្លាំងពលកម្មប្រមាណ ៨ ពាន់នាក់ទៀតនាពេលខាងមុខនេះ។ 

ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងដំណើរការសង្វាក់ផលិតកម្មនៃក្រុមហ៊ុន និងរោងចក្រផ្សេងទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អទើបរក្សាបាននូវការវិនិយោគយូរអង្វែង និងទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។ 

សូមជម្រាបថា រយៈពេល ៦ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកវិនិយោគជិត ១០០ ក្រុមហ៊ុន ដែលមានទុនវិនិយោគជិត ៩០០ លានដុល្លារ ខណៈឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានរំពឹងថានឹងកើនលើសពី ១,៣ លានពាន់ដុល្លា៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm