ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់ «សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

2023/09/22 01:22:14 am        226

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ក្នុងសារលិខិតថ្លៃងក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ( ២១ កញ្ញា ឆ្នាំ ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

ឯកឧត្តមបន្តថា ការបន្តតម្កល់គុណតម្លៃ«សន្តិភាព»ជាអាទិភាពខ្ពស់បំផុតមានន័យស្មើនឹងការផ្តល់តម្លៃខ្ពស់បំផុតដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ គឺ«សិទ្ធិរស់រានមានជីវិត»។ 

ឯកឧត្តម ប៉ែន បូណា លើកឡើងថា បើក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា យើងគ្រប់គ្នានឹងបានយល់ច្បាស់អំពីតម្លៃសន្តិភាព។ ពិតណាស់ថា សម្រាប់ប្រទេសមួយដែលហែកហួរដោយភ្លើងសង្គ្រាម រហូតរអិលធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់ជីវិតមនុស្សគ្មានត្រាប្រណី និងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធសង្គម សេចក្តីត្រូវការដំបូងបំផុតគឺការរស់រានមានជីវិត។ 

ឯកឧត្តមបញ្ជាក់ថា ដោយគ្មានអ្នកអើពើក្នុងការជួយសង្គ្រោះខ្មែរចេញពីសេចក្តីស្លាប់ មានតែឥស្សរជនគណបក្សប្រជាជនកម្ពុជាទេក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់ម្នាក់ដែលបានចេញមុខតតាំងដណ្តើមជីវិតខ្មែរចេញពីចង្កូមមជ្ជុរាជ។ នោះហើយជាបេសកកម្មពិតប្រាកដដើម្បីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរដោយយកជីវិតធ្វើដើមទុន។ 

បន្ទាប់ពីការសង្គ្រោះជីវិត កិច្ចការបន្ទាប់គឺការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានចំណីអាហារបំពេញក្រពះ មានសម្លៀកបំពាក់បិទបាំងកាយ និងមានផ្ទះសម្បែងជ្រកកោន។ ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលវិញ ដៃម្ខាងស្វែងរកសន្តិភាពរហូតសម្រេចបាននៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។ នេះតាមើការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។ 

ឯកឧត្តមលើកឡើងថា សន្តិភាពនេះហើយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ ជាក់ស្តែង ពេលចេញពីរបបខ្មែរក្រហម រូបថតដែលសម្គាល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរគឺ អំពើកាប់សម្លាប់ ភាពក្រីក្រតោកយ៉ាក ពលរដ្ឋខ្មែរដែលស្គមកំព្រឹង ស្បែកដណ្តប់ឆ្អឹង សក់កន្ទ្រឿង អ្នកខ្លះមានតែខោគ្មានអាវ គ្មានស្បែកជើង ឈរបន្តកន្ទុយគ្នាចាំទទួលអំណោយស្បៀងអាហារ...។ ប៉ុន្តែ បច្ចុប្បន្ន រូបភាពទាំងនេះក្លាយជាអតីតកាលទៅហើយ។ ប្រជាពលរដ្ឋខ្មែរសម័យនេះមានភាពស៊ីវីឡាយមិនខុសពីពលរដ្ឋប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោកឡើយ។ រាជធានីភ្នំពេញក៏មិនចាញ់បាងកក ហុងកុង ឬសាំងហ្គាពួរ ប៉ុន្មានដែរ។ បើគ្មានសន្តិភាព អ្វីៗទាំងអស់នេះក៏មិនអាចកើតមានឡើយ។ 

ឯកឧត្តម ប៉ែន បូណា បន្តថា នេះគឺជាហេតុផលសត្យានុម័តដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុតនិងបន្តប្រកាន់ខ្ជាប់នូវពាក្យស្លោក«អរគុណសន្តិភាព»ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន៕ ដោយ ៖ ដារ៉ា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm