ឥណ្ឌាបញ្ឈប់ការផ្ដល់ទិដ្ឋាការថ្មីសម្រាប់ជនជាតិកាណាដា ដោយស្នើទីក្រុងអូតាវ៉ា កាត់បន្ថយបេសកកម្មការទូតខណៈភាពតានតឹងកាន់តែខ្លាំង

2023/09/22 03:36:29 pm        310

ឥណ្ឌា៖ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកការផ្ដល់ទិដ្ឋាការឆ្លងដែនថ្មីសម្រាប់ពលរដ្ឋកាណាដា និងបានស្នើឲ្យទីក្រុងអូតាវ៉ា (Ottawa) កាត់បន្ថយវត្តមានអ្នកការទូតរបស់ខ្លួននៅក្នុងប្រទេសនេះ ជាការកើនឡើងកម្ដៅខ្លាំងថ្មី កើតចេញពីការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) ពាក់ព័ន្ធទៅនឹងទីក្រុង New Delhi ចំពោះឃាតកម្មរបស់មេដឹកនាំក្រុមផ្ដាច់ខ្លួនកាន់សាសនាស៊ីគ។ 

ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កាណាដា ពុំបានចែករំម្លែកព័ត៌មានជាក់លាក់ណាមួយជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពី សំណាក់លោកទ្រូដូ នោះទេ ហើយថា ទីក្រុង New Delhi មានឆន្ទៈទទួល ប្រសិនបើត្រូវបានផ្ដល់ឲ្យនោះ ។

ការផ្អាកដ៏ធំនៃទិដ្ឋាការឆ្លងដែនថ្មីធ្វើឡើងដោយប្រទេសឥណ្ឌា សម្រាប់ប្រទេសលោកខាងលិចមួយនេះ ពុំធ្លាប់បានកើតឡើងទេ និងធ្វើឲ្យទំនាក់ទំនងឥណ្ឌា -កាណាដា ធ្លាក់ដល់ចំណុចទាបបំផុត។

សេចក្ដីប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរជាន់ខ្ពស់របស់កាណាដានិយាយថា ខ្លួននឹងកាត់បន្ថយវត្តមានបុគ្គលិកផ្នែកការទូតរបស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងប្រទេសឥណ្ឌា ក្រោយក្រុមអ្នកការទូតមួយចំនួន បានទទួលសារគំរាមនៅលើបណ្ដាញសង្គម។  

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាំបាកជី(Arindam Bagchi) បាននិយាយថា ឥណ្ឌាបានផ្អាកចេញទិដ្ឋាការឆ្លងដែនថ្មី ចំពោះពលរដ្ឋកាណាដា ដោយសារការគំរាមផ្នែកសន្តិសុខចំពោះបុគ្គលិករបស់ខ្លួនក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅកាណាដា។ 

គួររម្លឹកថា ភាពតានតឹងមិនធ្លាប់មានបានរីកកាន់តែធំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីលោកទ្រូដូ និយាយថា ទីក្រុងអូតាវ៉ា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលអាចទុកចិត្តបានអំពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាក្នុងករណីឃាតកម្មកាលពីខែមិថុនាលើសកម្មជនកាន់សាសនាស៊ីគ លោក   ហាឌីបស៊ីញនីចា (Hardeep Singh Nijjar)នៅខេត្តប្រ៊ីធីសកូឡុំប៊ីរបស់កាណាដា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm