ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ចូលរួមបង្ហូតទង់ជាតិ មុនពិធីបើកព្រឹត្តិការណ៍ Asian Games នៅចិន

2023/09/22 05:17:56 pm        494

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជា​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​(NOCC) អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា ​និងជាអគ្គលេខាធិការ NOCC នៅព្រឹកថ្ងៃទី២២ ខែកញ្ញា​នេះ ​ បាន​អញ្ជើញ​ចូលរួម​ពិធី​បង្ហូត​ទង់​ជាតិ​ នៅភូមិកីឡា នាទីក្រុង Hangzhou ដើម្បីបង្ហាញពីវត្តមាន ក៏ដូចជាការត្រៀមខ្លួនរួចរាល់ សម្រា​ប់ចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន ដែលនឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

ពិធីបង្ហូតទង់ជាតិនេះ ធ្វើឡើង ៦ប្រទេសម្ដងនេះ ក្នុងនោះប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា បាន​ប្រារព្ធ​ពិធី​បង្ហូតទង់ជាតិរបស់ខ្លួន ជាមួយប្រតិភូកីឡាប្រ៊ុយណេ ថៃ កូរ៉េខាងជើង ឆាយនីសតៃប៉ិ និង​ប្រតិភូ​កីឡាប៉ាឡេស្ទីន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ពីទីក្រុង ​Hangzhou ​។

ឯកឧត្តមអនុប្រធានប្រតិភូមានប្រសាសន៍ថា ជាមួយការចូលរួមបង្ហូតទង់ជាតិ ដើម្បី​បញ្ជាក់​ពី​ការ​ទៅដ​ល់​ភូមិ​កីឡា ក៏ដូចជាទីតាំងប្រកួតនេះ ប្រតិភូកីឡា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី​ ថោង ខុន ក៏បានបញ្ជាក់ពីសមិទ្ធផល នៃការចូលរួម​ប្រកួត​កន្លង​មករ​បស់​អត្តពលិក​កម្ពុជា​ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក៏ដូចជាការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេ​ម​ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់កាលពីថ្មីៗ ។

អ្វីដែលពិសេស គឺកម្ពុជាបានរៀនសូត្រ និងទទួលបានបទពិសោធន៍ច្រើន ពីការ​ទទួល​បដិ​សណ្ឋារកិច្ច​របស់ម្ចាស់ផ្ទះចិន ក្នុងការរៀបចំពិធីទទួលស្វាគមន៍ប្រតិភូ ក៏ដូច​ជា​របៀប​របប​នៃ​ការ​បង្ហូត​ទង់ជាតិ និងការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីជា​ពិសោធ​ន៍​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

គួរដឹងថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ នឹងដំណើរការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែ​កញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ដោយកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡា​ការិនី​សរុប ១៨៩នាក់ លើ ១៧ប្រភេទកីឡាចូលរួមប្រកួត ដូចជា​អត្តពលិក​កីឡា​អត្តពលកម្ម,​ ហែលទឹក,​ បាល់ទះ,​ បាល់បោះ, ​ជឺជីតស៊ូ,​ តេក្វាន់ដូ​ WT​, គ្រិកឃីត,​ យូដូ,​ ចំបាប់,​ វាយសី,​ ការ៉ាតេ,​ ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm