ក្រសួងកសិកម្ម​រៀបចំ​ផែនការ​គោលនយោបាយ​ជំរុញ​ការ​ដាំ​ដំណាំ​ទុរេន

2021/05/31 07:31:40 pm        322

ភ្នំពេញ ៖ ​ដោយបាន​ពិនិត្យឃើញ ដំណាំ​ទុរេន​កំពុង​តែមាន​សក្ដានុពល​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​និងកំពុង​ត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ ​ដើម្បី​ជំរុញ​ដំណាំ​ទុរេន និង​ផ្លែឈើ​មាន​សក្ដានុពល​ទីផ្សារ​ដទៃទៀត​។

ការដាំ​ដំណាំ​ទុរេន​នៅ​កម្ពុជា ​នាពេល​បច្ចុប្បន្ន កំពុងតែ​ពេញនិយម ​ដោយសារ​មាន​អតិថិជន​នៅក្នុង​ស្រុក​ជាច្រើន​បាន​គាំទ្រ​ទៅលើ​គុណភាព ​និង​សុវត្ថិភាព​របស់​ផលិតផល​ទុរេន​កម្ពុជា​។ ​ម្យ៉ាងទៀត តម្លៃ​ទុរេន ​ក្នុងស្រុក​គឺ​ខ្ពស់​ជាង​ទុរេន​នាំចូល ​ហើយ​មិន​មាន​បញ្ហា​ទីផ្សារ​ដោយសារ​មាន​តម្រូវការ​ខ្ពស់​។

កសិករ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន គឺ​ក្នុង​១​ហិកតា ​អាច​ទទួលបាន​ប្រមាណ ១-២ ម៉ឺន​ដុល្លារ ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ដាំ​ទុរេន​ដោយ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ​និង​ទទួល​បាន​ទិន្នផល​ល្អ​។ ប្រសិនបើ​កសិករ​ដាំ​ជា​ទ្រង់ទ្រាយ​ធំ ឬ​ច្រើន​គ្រួសារ​ដោយ​មានការ​ចងក្រង​ជា​សហគមន៍ ដំណាំ​ទុរេន​នឹង​អាច​ជួយ​រក​ចំណូលបាន​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។ ​ទោះបីជា​ដំណាំ​នេះ​ ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​តម្រូវ​ឱ្យមាន​ការ​វិនិយោគ​ទុន​ច្រើន និង​ទាមទារ​ការអនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ​ជា​មួយនឹង​ការថែទាំ​យ៉ាង​ដិតដល់​ទើប​ទទួល​បាន​ជោគជ័យ​។

ដោយបាន​ពិនិត្យឃើញ ដំណាំ​ទុរេន​កំពុង​តែមាន​សក្ដានុពល​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និងកំពុង​ត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ - រៀបចំ​ផែនការ និង​ទិសដៅ​ពង្រីក​ការ​ដាំ​ដំណាំ​ទុរេន និង​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​សក្ដានុពល​សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅ​ប្រទេស - បង្កើត​ស្ថានីយ​បង្កាត់ និង​ផលិត​ពូជ​ទុរេន​និង​ដំណាំ​ហូប​ផ្លែ​ដែល​ពេញ​និយម​សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​ដើម្បី​ងាយស្រួល​ដាក់​លក់​នៅ​លើ​ផ្សារ​ក្នុង ​និង​ក្រៅប្រទេស ​និង​- អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ ដើម្បី​ជួយ​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ទុរេន ​និង​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត។

ក្រសួង​ក៏​នឹង បណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ​ទំនើប រួមទាំង​បច្ចេកទេស​មុន​និង​ក្រោយ​ប្រមូល​ផល​ដល់​អ្នក​ដាំ​ដុះ​ឱ្យ​ស្របតាម​ស្តង់ដារ​សុវត្ថិភាព ឆ្លើយ​តមនឹង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការនាំចេញ - ចងក្រង​សហគមន៍​ផលិត​ដំណាំ​ទុរេន និង​ដំណាំ​ហូប​ផ្លែ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្របតាម​ស្តង់ដារ​ និង​តម្រូវការ​ទីផ្សារ - លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​បង្កើត​ការ​វិនិយោគ ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញទៅ​ក្រៅប្រទេស ​និង​- រៀបចំ​បង្កើត​សហព័ន្ធ​កសិឧស្សាហកម្ម​កម្ពុជា ដើម្បី​គាំទ្រ ​លើកទឹកចិត្ត និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ក​សិ​ធុរកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

បច្ចុប្បន្ននេះ កម្ពុ​ជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​ចំនួន ៥ ២៨៩​ហិកតា ​ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល មាន​ចំនួន ៣ ៤០៣​ហិកតា ​ដែល​ទទួល​បាន​បរិមាណ​ផល​ប្រមាណ ៣៦ ៦៥៦​តោន​ក្នុង​១​ឆ្នាំ​៕

​អត្ថ​ប​ទ ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm