ចិន យាងព្រះមហាក្សត្រកម្ពុជា ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

2023/09/22 06:25:48 pm        549

ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែល​លើក​ពី​ឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាល្ងាច​ថ្ងៃទី​២៣ ខែ​កញ្ញា​ស្អែក ខណៈរដ្ឋាភិបាលចិន បានយាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច​យាងចូលរួមជាភ្ញៀវកិត្តិយសពិសេសរបស់ម្ចាស់ផ្ទះ ក្នុងពិធីបើកកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកនេះគឺជាមហាកិត្តិយសមួយ សម្រាប់​កម្ពុជា​ ពិសេសដែលមានព្រះរាជវត្ដមានរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹង​ស្ដេច​យាង​ចូលរួមពិធីបើកកីឡាអាស៊ី ដែលជាការទូតដ៏ល្អបរិសុទ្ធមួយភ្ជាប់នឹងកីឡា ហើយ​ក៏​ជា​ការ​ផ្ដល់នូ​វ​កិត្តិយស និងការលើកទឹកចិត្តដល់វិសេសវិសាលបំផុតដល់ប្រតិភូកីឡាកម្ពុជា ដែល​ត្រូវ​បំពេញ​បេសកកម្មក្នុងព្រឹត្តិការណ៍នេះ ។

គួរដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង ​Hangzhou ​នឹង​ដំណើរ​ការ​ប្រកួត​ផ្លូវការ ​ពី​ថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកម្ពុជាបានបញ្ជូនអត្តពលិក ១​៧ប្រភេទកីឡាចូលរួមប្រកួត រួមមាន​កីឡា​អត្តពលកម្ម,​ ហែលទឹក, ​បាល់ទះ, ​បាល់បោះ, ​ជឺជីតស៊ូ,​ តេក្វាន់ដូ WT,​ គ្រិកឃីត, ​យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ​ទូក​ប្រពៃណី, ​សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ ក្នុងចំណោមអត្តពលិកទាំងអស់ មាន​កីឡា​សក្ដានុពលប្រមាណ ៦-៧ប្រភេទកីឡា ដែលកម្ពុជារំពឹងទទួលបានមេដាយ ។ នេះបើ​តាម​ការបញ្ជាក់​បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន ៕ អត្ថបទ លី ឈុនឡា


 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        126
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        137
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm