Liverpool ផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងទាំងអស់តែអាចឈ្នះនៅទឹកដី LASK ក្របខណ្ឌ Europa League

2023/09/22 07:20:51 pm        400

ក្រុមហង្សក្រហម Liverpool មិនមានវត្តមាននៅក្របខណ្ឌកំពូលអឺរ៉ុប Champions League ឡើយ បានត្រឹមលេងនៅក្របខណ្ឌទី ២ Europa League ខណៈការចាប់ផ្តើមយប់មិញ​យកឈ្នះ​នៅទឹកដី​អូទ្រីស LASK Linz ៣-១។

ក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនដោយខ្សែបម្រើ Florian Flecker នៅនាទីទី ១៤។

អ្នកចាត់ការ Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូ​ង​របស់​ក្រុម​ទាំងអស់​តែ​ម្តងបើប្រៀបធៀបនឹង ១១ នាក់ពេលឈ្នះនៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ។

ជម្រើស ១១ នេះមិនល្អទេសម្រាប់ Liverpool នៅវគ្គទី ១ តែមិនថ្វីទេ Liverpool នៅតែ​អាច​វាយ​ប​កយកឈ្នះការប្រកួតនេះបាននៅវគ្គទី ២ ដោយគ្រាប់បាល់តាមស្មើរបស់ Darwin Nunez ពី​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ មុនពេលដែល Luis Diaz ស៊ុតនាំមុខនៅនាទីទី ៦៣ ខណៈ​កីឡាករ​បម្រុង Mohamed Salah បន្ថែមគ្រាប់ចុងក្រោយនៅនាទីទី ៨៨។

ងាកទៅលទ្ធផលផ្សេងទៀត ក្រុមញញួរធំ West Ham ក៏រក​បាន​បីពិន្ទុផ​ង​ដែរ​ក្នុង​ទឹកដី​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ ក្រុមភ្ញៀវស៊ែប Backa Topola ៣-១ តែ Brighton បង្ហាញខ្លួន​នៅ​អឺរ៉ុប​លើក​ដំបូង​បែ​ជាចាញ់ក្រុមភ្ញៀវក្រិក AEK Athens ២-៣ ក្នុងដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm