គ.ជ.ប ប៉ាន់ស្មានតួលេខពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចំនួនជាង២៨ម៉ឺននាក់

2023/09/22 07:28:26 pm        71

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការប៉ាន់ស្មានតួលេខប្រជាពលរដ្ឋ អញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានចំនួនជាង ២៨ម៉ឺននាក់។

នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប ​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារ​សន្តិសុខ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ, ការចុះឈ្មោះបោះឆ្នោត, ការចុះឈ្មោះភ្នាក់ងារ​គណបក្ស​នយោបាយ, ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ​និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោម​អធិបតិភាពឯកឧត្តម ឌឹក សុវណ្ណារុំ សមាជិក គ.ជ.ប។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការទទួលខុសត្រូវចំពោះមុខ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ធ្វើឡើងស្របទៅតាមច្បាប់រៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ននេះ គ.ជ.ប​ កំពុងផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា ​គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ ​ដើម្បីឲ្យភាគីពាក់ព័ន្ធក្រសួង-ស្ថាប័នត្រៀម​លក្ខណៈបង្ករភាពងាយស្រួលដល់ដំណើរការសម្រាប់ការងារសន្តិសុខនៅអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺធានាយ៉ាងណា​ឲ្យការរៀបចំ​បញ្ជីនេះមានសុពលភាព ​និងភាពត្រឹមត្រូវសម្រាប់ការបោះឆ្នោត ​ខណៈ គ.ជ.ប បានប៉ាន់ស្មាន​ប្រជាពលរដ្ឋ​នឹងអញ្ជើញចុះឈ្មោះបោះឆ្នោត​ឆ្នាំនេះចំនួនជាង២៨ម៉ឺននាក់។

ជាមួយគ្នា ដើម្បីជំរុញប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ​ឯកឧត្តម ថ្លែងថា គ.ជ.ប បានប្រើគ្រប់​មធ្យោបាយ និងគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មាន​ជាតិនានា អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ​ក្នុងការចូលរួម​ចំណែកបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣​ រួមទាំងការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ក៏ដូចជា​ការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់​ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ ដូចបានកំណត់​ក្នុងប្រតិទិន​នៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ​ខណៈការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm