ប្រជាពលរដ្ឋចំនួន១២ភូមិ នៅស្រុកស្ទោង កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

2023/09/22 08:08:34 pm        196

កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន១២ ភូមិ ប្រមាណ៦៦០គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈផ្លូវនិងសាលារៀនមួយចំនួនទៀត ក៏កំពុងរងផល​កំរាមកំហែង​ពីទឹកជំនន់ផងដែរ។

នៅថ្ងៃទី២១ ខែកញ្ញា ម្សិលម៉ិញនេះ​, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងស្ទោង ​ផលប៉ះហេដ្ឋារចនាសម្ព័ន្ធ ​និងស្ថានភាពរស់នៅរបស់​ប្រជាពលរដ្ឋ។

ក្នុងបេសកម្មនេះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ​ស្ថានភាពទឹកស្ទោងស្ទោងនៅថ្ងៃទី២១ ខែកញ្ញា មានកំពស់៥.៥០ម៉ែត្រ ​ប្រៀបធៀប​ និងម្សិលមិញ​ស្ថានភាពទឹកនឹង កំពស់ទឹកប្រកាសឲ្យមានការ​ប្រុងប្រយ័ត្ន៥.៨០ម៉ែត្រ។

ឯកឧត្តមបន្តថា បើទោះបីជាកំពស់ទឹកស្ទឹងស្ទោង ​មិនទាន់ឈានដល់កម្រិតប្រកាស​ឲ្យមានការ​ប្រុងប្រយ័ត្នក្តី ប៉ុន្តែបរិមាណទឹកនៅតាមបណ្តាទីកន្លែងទំនៀប​នៅក្នុងភូមិសាស្រ្តស្រុក ហាក់ដូចជា​មានសភាពធំធេង ​ដែលជាហេតុធ្វើឲ្យប៉ះពាល់ ​ដល់ប្រជាពលរដ្ឋនៅ្រស្រុកស្ទោងចំនួន៤ ឃុំ លើ១២ភូមិ ​ដែលមានគ្រួសារសរុបចំនួន ៦៦០គ្រួសារ កំពុងរងផលប៉ះពាល់ និងមានសាលារៀន​ចំនួន៧សាលា ​ផ្លូវគ្រួសក្រហម ចំនួន ១.៦១៨ម៉ែត្រ ផ្លូវដីសប្រវែង១.៤៧០ម៉ែត្រ ព្រមទាំងដំណាំស្រូវសរុប ៥.០៣៥ហិកតា ក៏កំពុងទទួលឥទ្ធិពលផងដែរ។ ការលិចលង់នេះ មិនទាន់អាច​សន្និដ្ឋាន​បានថា ការខូចកម្រិតណានោះទេ​ ព្រោះនេះជាជំនន់ភ្លៀងភាគច្រើន ហើយ​ទឹកនឹង​ស្រកទៅវិញ ​នៅផ្នែកខ្លះប្រសិនបើ ​មិនមាន​ភ្លៀងធ្លាក់ចុះបន្ថែមទៀត។

ឯកឧត្តម ងួន រតនៈ ជំរុញដល់អាជ្ញាធរស្រុក​ ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យ​ខ្នងផ្ទះ បន្ថែមទៀត រាយការណ៍មកថ្នាក់លើ ដើម្បីរៀបចំ​ជំនួយ​ និងអំណោយជូនដល់គ្រួសារ​ដែល​រងផលប៉ះពាល់ ជាពិសេសត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់​លើមធ្យោបាយសង្គ្រោះ និង​ទីលួសសុវត្ថិភាព​ សម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តុះអាសន្ន ក្នុងនោះផ្សព្វផ្សាពីអនាម័យ​ការពារកុំឲ្យមានជំងឺឆ្លងកើតឡើងផងដែរ។

ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់​ឡើងទឹកជំនន់នៅពេលនេះ ​ជាពិសេស ​ត្រូវមើលថែក្មេងៗ​ឲ្យបានល្អ​ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ​ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិចឬខាំ។

ប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម​ ម្ហូបអាហារ​ ថ្នាំសង្កូវខ្លះៗ ​ដើម្បី​សង្គ្រោះបឋម ដើម្បីជៀសវាង​គ្រោះថ្នាក់ធ្ងន់ធ្ងរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm