នាយឧត្តមសេនីយ៍ទៀ សីហា៖ លំហាត់ហ្វឹកហ្វឺន​ប្រតិបត្តិការពហុជាតិរួមគ្នាជាមួយប្រទេសជាមិត្ត​បានផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក

2023/09/22 08:11:33 pm        229

នាយឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ថ្លែង​អបអរ​សាទរ​ចំពោះលទ្ធផល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នូវលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាព​មីន​មនុស្ស​ធម៌​ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដោយ​លំហាត់​ហ្វឹក​ហ្វឺន​នេះ​កង​ទ័ព​នៃបណ្តាប្រទេសទាំង អស់ដែលបានចូលរួម គឺទទួលបទ​ពិសោធន៍​គ្នា​កាន់​តែខ្លាំង​ទៅ​វិញ​ទៅ​មក​លើ​ការបោសសំអាតមីនមនុស្សធម៌។

 នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុង​ក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយ​ឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការ​រៀបចំ​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុជាតិ​រួម​គ្នា​ជាមួយ​សិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្តនាពេលនេះ គឺដើម្បី​ផ្សព្វផ្សាយ​សន្តិភាព​តំបន់ ​និងការអភិវឌ្ឍន៍មានចីរភាព ដែលបានបង្ហាញថាទោះបីពណ៌សម្បូរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែ​ក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព។

 សូមបញ្ជាក់ថា លំហាត់ខាងលើនេះ មានកងទ័ពមកពីប្រទេសសមាជិកអាស៊ាន និង​ប្រទេស​ដៃគូ ​ចំនួន១៤ មកពីទ្វីបទាំង៤ “ អាស៊ី អ៊ឺរ៉ុប អាមេរិក អូសេអានី” ក្នុងនោះមានប្រទេសអូស្ត្រាលី ប៊្រុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ សាធារណរដ្ឋហ្វីលីពីន សហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី សហរដ្ឋអាមេរិក និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានសិក្ខាកាមទាំងអស់ ចំនួនជាង ៥០០នាក់ ។

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថា លំហាត់​ហ្វឹកហ្វឺន​ពហុជាតិ​សកម្មភាព​មីនមនុស្សធម៌ក្រោមប្រធានបទ«មាតុភូមិដ៏បវរឆ្នាំ២០២៣» រយៈពេល១០ថ្ងៃនេះ ត្រូវ​បាន​ឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរនិងប្រកបដោយផ្លែផ្កា។ លំហាត់ហ្វឹកហ្វឺននេះ បានឆ្លុះ​បញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សំដៅដោះ​ស្រាយ​នូវ​រាល់​បញ្ហា​មីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និង​ចូលរួម​អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ដោយយក “ប្រជាជនជាស្នូល”។ 

សូមរំលឹកថា រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានអនុម័ត​ក្រុម​ការងារ​ជំនាញ​លំហាត់​ហ្វឹកហ្វឺន​ជាក់​ស្តែង​ មានគោលបំណងចំនួន៥ដើម្បី ១.បង្កើនការយល់ដឹងអំពីការគំរាមកំហែង បញ្ហា​ប្រឈម និងទំនួលខុសត្រូវរបស់ប្រជាជាតិនីមួយៗ និងសហគមន៍អន្តរជាតិ ២.បង្កើន​សមត្ថភាព​របស់​ប្រទេស​ដែលរងផលប៉ះពាល់ក្នុងការដោះស្រាយជាមួយសំណល់សង្គ្រាម ៣.លើក​ទឹក​ចិត្ត​ដល់​រដ្ឋសមាជិកអាស៊ានបូក ប្រទេស និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងរួមគ្នា ដើម្បី​ជួយ​ប្រទេស​រង​គ្រោះ ៤.អភិវឌ្ឍដំណោះស្រាយសហប្រតិបត្តិការ និងគំនិត​ផ្តួចផ្តើម​ ដើម្បី​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាពជាមួយវិនាសកម្មដោយសារមីន និង ៥.បង្កើតយន្ត​ការ​សម​ស្រប​សម្រាប់​កិច្ច​សហប្រតិបត្តិការក្នុងចំណោមវិស័យការពារជាតិ កងកម្លាំងយោធានៃប្រទេស ADMM-Plus និង​សម្រាប់ការសម្របសម្រួលយោធា និងក្រុមជនស៊ីវិល ក្នុងការ​យក​ឈ្នះ​លើ​ផលវិបាក​នៃ​សំណល់​សង្គ្រាម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈយុទ្ធនាការ “កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥” ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការ “ផ្តល់ដីសុវត្ថិភាព បង្កើត​ស្នាមញញឹម” ជូនប្រជាពលរដ្ឋកម្ពុជាផងដែរ៕ អត្ថបទ​ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm