កម្ពុជា​កំពុង​ត្រៀម​សេចក្តីព្រាង​ឯកសារ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា

2021/05/31 08:23:43 pm        320

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​-​ស្ថាប័ន ​ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ជំពូក​ស្តីពី​បរិស្ថាន​នៅ​ក្នុង​សេចក្តីព្រាង​ឯកសារ​ក្របខណ្ឌ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា។

ឯកឧត្តម ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​តំណាង​របស់​ឯកឧត្តម ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​សុក្រ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំ​អន្ត​ក្រសួង​-​ស្ថាប័ន ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ជំពូក​ស្តីពី​បរិស្ថាន​នៅក្នុង​សេចក្តីព្រាង​ឯកសារ​ក្របខណ្ឌ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា ​តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ​ត្រូវបាន ​ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​។

ថ្លែង​ទៅកាន់​អង្គប្រជុំ ឯកឧត្តម​ប្រធាន​បាន​មានប្រសាសន៍ថា បញ្ហា​បរិស្ថាន​គឺជា​ការទូត​បៃតង ដែល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ ដើម្បី​ធ្វើឱ្យ​កម្ពុជា​អាច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ​ក្នុងឱកាស​នោះ អង្គប្រជុំ​បាន​ផ្តល់​ឱកាស​ឱ្យ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ ផ្តល់​ធាតុ​ចូល​ដើម្បី​បង្កើត​បានជា​ជំហរ​របស់​កម្ពុជា សម្រាប់​ឆ្លើយតប​ទៅកាន់​លេខាធិការ​អាស៊ាន​វិញ​។

ជាមួយគ្នា​នោះ ឯកឧត្តម ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​អង្គប្រជុំ​អំពី​សាវ តា​នៃ​ការគ្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ដា​ណា ព្រមទាំង​បាន​ជម្រាប​ជូន​នូវ​ជម្រើស​មួយ​ចំនួន​ដែលជា​ជំហរ​សម្រាប់​អង្គប្រជុំ​ពិចារណា ​ក្នុងការ​រៀបចំ​ធាតុ​ចូល​សម្រាប់​ស្វែងរក​ជំហរ​រួម​អាស៊ាន ​ដើម្បី​ឆ្លើយតប​ទៅ​ភាគី​កាណាដា​វិញ​ផងដែរ​។

ជា​កិច្ចបញ្ចប់ ឯកឧត្តម ​ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​-​ស្ថាប័ន​ ពាក់ព័ន្ធ ដែល​ចូលរួម​ផ្តល់​ធាតុ​ចូល​ និង​ប្ដេជ្ញា​សហការគ្នា ​ដើម្បី​ធានា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការ​ធ្វើសមាហរណកម្ម​ថា្នក់​តំបន់​ជាមួយ​កាណាដា ​ក៏ដូចជា​បណ្តា​ប្រទេស​ដៃគូ​អាស៊ាន​ផ្សេងទៀត​។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ៨០០ លាន​ដុល្លារ ធ្លាក់ចុះ ​១៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​ ក្នុងនោះ ​ការនាំ​ទំនិញ​ពី​កម្ពុជា​មានតម្លៃ ៧៤៥ លាន​ដុល្លារ ធ្លាក់ចុះ ​១១​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​កាណាដា​មានតម្លៃ ៥៥ លាន​ដុល្លារ ធ្លាក់ចុះ ៥៤ ភាគរយ​៕

​អត្ថ​ប​ទ ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        5
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        33
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm