អាមេរិក ៖ បេសកកម្មផ្នែកវេជ្ជសាស្រ្ត រួមទាំងវេជ្ជបណ្ឌិតមកពីទីក្រុងFresno នៃរដ្ឋកាលីហ្វ័រនីញ៉ា នឹងធ្វើដំណើរប្រចាំឆ្នាំទៅកាន់ប្រទេសអាមេនី ដើម្បីផ្តល់ការថែទាំមនុស្សធម៌ដល់ប្រជាជនដែលកំពុងត្រូវការជំនួយ។
បេសកកម្មនេះ កើតឡើង នៅពេលមានវិបត្តិ ខណៈអំពើហិង្សា បានកើនឡើងរវាងប្រទេសអាមេនី និងប្រទេសជិតខាងរបស់ខ្លួននៅភាគខាងកើត គឺអាស៊ែបៃហ្សង់។
រូបភាពជាច្រើន ប្រាប់ពីរឿងរ៉ាវនៃតំបន់មួយនៅក្នុងវិបត្តិ ក្រោយពីការវាយប្រហារដោយយោធាដ៏សាហាវ នៅសប្តាហ៍នេះ ទៅលើតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno Karabakh) ដែលជាតំបន់តូចមួយរវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់។
ខណៈពេលដែលដីនេះ ត្រូវបានចាត់ទុកថាជាផ្នែករបស់អាស៊ែបៃហ្សង់ជាអន្តរជាតិ វាជាជម្រករបស់ជនជាតិអាមេនីចំនួន ១២០.០០០នាក់។ អាស៊ែបៃហ្សង់ បានបាញ់ផ្លោងទៅលើគោលដៅយោធា និងជនស៊ីវិល ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ដែលជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០២០។
កុងស៊ុលកិត្តិយសរបស់នៃសាធារណរដ្ឋអាមេនីនៅទីក្រុងFresno លោក Berj Apkarian បាននិយាយថា ៖«អាមេនីនិងជនជាតិអាមេនី បានរស់នៅក្នុងតំបន់នេះ រាប់ពាន់ឆ្នាំមកហើយ»។
