ជប៉ុន ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida មានគោលដៅជំរុញការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មគ្រប់គ្រងអចលនទ្រព្យតម្លៃ ៥សែនកោដិដុល្លាររបស់ប្រទេសមួយនេះ តានរយៈការលើកកម្ពស់អ្នកចំណូលទីផ្សារថ្មី ដើម្បីបង្វែរប្រាក់សន្សំរបស់ផ្ទះសម្បែងអសកម្មទៅជាការវិនិយោគទុកវិញ ។ លោកបានថ្លែងបែបនេះ ទៅកាន់ក្រុមវិនិយោគិននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ នៅក្លិបសេដ្ឋកិច្ចក្រុងញូវយ៉ក ។
រដ្ឋាភិបាលជប៉ុន នឹងស្រោចស្រង់គោលនយោបាយអាយុកាលរាប់ទសវត្សរ៍ ដែលសន្យាបង្វែរអចលនទ្រព្យហិរញ្ញវត្ថុផ្ទះសម្បែងតម្លៃ ២ពាន់សែនកោដិយ៉េន (ស្មើនឹង១៣,៤៨សែនកោដិដុល្លារ) ទៅជាការវិនិយោគទុន ក្នុងនោះពាក់កណ្តាលនៃអចលនទ្រព្យទាំងអស់នេះបច្ចុប្បន្នទុកចោលជាសាច់ប្រាក់ ឬនៅក្នុងបញ្ញើរធនាគារ ។
លោក Kishida និយាយថា ពួកយើងនឹងប្រឹងប្រែងខ្លាំង ដើម្បីជំរុញការគ្រប់គ្រងអចលនទ្រព្យសកម្មទំនើប និងព្យាយាមទទួលយកអ្នកចំណូលថ្មី ។
លោកបន្តថា ពួកយើងនឹងធ្វើកំណែទម្រង់លើវិស័យគ្រប់គ្រងអចលនទ្រព្យ ក៏ដូចជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលនឹងគ្រប់គ្រងមូលនិធិពង្រីក គឺជាមូលនិធិនៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យជប៉ុន បានឡើងខ្ពស់កប់ពពកចំនួន ៥០ភាគរយ អំឡុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នមានទំហំទឹកប្រាក់ ៨០០សែនកោដិយ៉េន ។
លោកថា ចក្ខុវិស័យដែលលោកនិយាយនៅថ្ងៃនេះ នឹងដាក់ចេញក្នុងវិធានការរឹងមាំ ដូចដែលកញ្ចប់គោលនយោបាយ ប្រមូលការគាំទ្រសម្រាប់ចក្ខុវិស័យមួយនេះ ។ ពួកយើងនឹងរៀបចំព្រឹត្តការណ៍សប្តាហ៍ជប៉ុននៅនិទាឃរដូវខាងមុខនេះ ហើយនិងអញ្ជើញក្រុមវិនិយោគិន នៅជុំវិញពិភពលោក ៕

