សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញបើកកិច្ចប្រជុំថ្ងៃទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

2023/09/22 10:55:17 pm        240

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃទី ២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ របស់​សមាគមជា​តិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ។ នៅថ្ងៃនេះ​កិច្ច​ប្រជុំ​បាន​នឹង​កំពុងពិភាក្សាលើសម័យប្រជុំចំនួន ៥ ដែលមាន​ការ​អញ្ជើញ​បើក​កិច្ច​ប្រជុំ​ដោយ​សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម កំពុង​បន្ត​ដំណើរ​ការ​ នៃ​កិច្ចប្រជុំពិភាក្សាឈានដល់ថ្ងៃទី២ ហើយ ដែលកិច្ចប្រជុំថ្ងៃនេះ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ដែល​នឹង​ដឹក​នាំ​សម័យ​ប្រជុំ​ចំនួន ៥ ផ្ដោតជាសំខាន់លើបញ្ហាបម្រែបម្រួលអាកាសធាតុ និងការចំណាកស្រុក។

សម័យប្រជុំចំនួន៥ ដែលលើកយកមកពិភាក្សាក្នុងថ្ងៃនេះរួមមាន៖

សម័យប្រជុំទី៥ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តអនុស្សារណៈរវាងសហព័ន្ធអន្តរជាតិ-អាស៊ាន ដែល​ជា​កិច្ចពិភាក្សាជាមួយរវាង IFRC ជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិកាអាស៊ាន។

សម័យប្រជុំទី៦ ស្ដីពី កាកបាទក្រហមមីយ៉ាន់ម៉ា ដែលមានការរាយការណ៍ពីបច្ចុប្បន្នភាព នៃកម្ម​វិធី​ របស់សមាគមជាតិ អាស៊ីអាគ្នេយ៍ស្ដីពី ទេសន្តរប្រវេសន៍ និងចំណាកស្រុកនៅមីយ៉ាន់ម៉ា។

សម័យប្រជុំទី៧ ស្ដីពីបច្ចុប្បន្នភាពនៃការដំណើរការ មជ្ឈមណ្ឌលធនធាន សម្រាប់ការងារ Total First Aid និងបណ្ដាញសង្គ្រោះបឋមក្នុងភូមិភាគអាស៊ីអាគ្នេយ៍រាយការណ៍ ដែល​រាយការណ៍​រួម​ដោយ​ អឌ្ឍចន្ទក្រហមប្រុយណេ ។

សម័យប្រជុំទី៨ លើកឡើងពីបច្ចុប្បន្នភាពសង្ខេប ស្ដីពីបណ្ដាញការងារក្នុងភូមិភាគអាស៊ីអាគ្នេយ៍ , ដែលសហព័ន្ធអន្តរជាតិ និង​ឡើង​ធ្វើ​បទ​បង្ហាញ​បូក​សរុប​ការងារ​បណ្ដាញ​នៅ​ក្នុង​ភូមិ​ភាគឈរ​លើ​មូលដ្ឋាន​របាយការណ៍ពីប្រធានបណ្ដាញទាំង៦ រួមមាន៖ បណ្ដាញស្ដិពីកិច្ចគាំពារយេនឌ័រ និង​បរិយាប័ន សុវត្ថិភាព និងភាពធនសហគមន៍ ចំណាកស្រុក ការរកមូលនិធិ យុវជន និង​ការងារ​អេដ័ស​​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ។

សម័យប្រជុំទី៩ អង្គប្រជុំ ពិនិត្យរបាយការណ៍បញ្ចប់ ស្ដីពីការអនុវត្តសេចក្ដីប្រកាសទីក្រុងម៉ានីល ឆ្នាំ២០១៨ និងវឌ្ឍនភាពក្នុងការរៀបចំសន្និសីទ តំបន់អាស៊ីប៉ាស៊ីហ្វិច ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ ពីថ្ងៃទី ២១-២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។

ពេញមួយព្រឹកនេះ កិច្ចប្រជុំ បានប្រជុំពិភាក្សាគ្នាលើសម័យប្រជុំចំនួន៤។ 

គួរជម្រាបជូនថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី ២១ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានសមាសភាពថ្នាក់ដឹកនាំ និងប្រតិភូជំនាញជិត ៦០នាក់ និងយុវជនជាអ្នកសង្កេតការណ៍ ៣៤ នាក់ មកពីសមាគមជាតិទាំង ១១ ប្រទេសចូលរួម៕ អត្ថបទ៖ ចេន សុជាតា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        51
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm