លោក គីម ចេញវិធានការជំរុញទំនាក់ទំនងជាមួយរុស្ស៊ី ខណៈអាមេរិក និងក្រុងសេអ៊ូល ព្រមានអំពីកិច្ចព្រមព្រៀងអាវុធ

2023/09/23 03:38:47 am        80

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យមាននូវវិធានការមិនជាក់លាក់ ដើម្បីធ្វើឲ្យរីកចម្រើនដល់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីបន្ថែមទៀត បន្ទាប់ពីមាននូវដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ ទៅកាន់ប្រទេសនេះ ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមានថា កិច្ចសហប្រតិបត្តិការលើអាវុធយោធា នឹងមានគ្រោះថ្នាក់ និងនាំមកនូវផលវិបាកជាមិនខាន។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឃិមកូរ៉េផ្លូវការ KCNA បានឲ្យដឹង នៅថ្ងៃសុក្រ (ទី២២ ខែកញ្ញា) នេះ ថា អំឡុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្ស កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) លោក គីម បានរៀបចំឲ្យសម្រេចការងារ ដែលជួយធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតដល់ទំនាក់ទំនងទ្វេភាគី ក្នុង «កម្រិតខ្ពស់ថ្មីមួយ នៅដំណាក់កាលជាក់ស្តែង» ដើម្បីជាកត្តាពង្រឹងដល់ «ជោគជ័យ» នៃដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំង២។

ប៉ុន្តែដោយមិនមានការផ្តល់ព័ត៌មានជាក់លាក់ណាមួយ អំឡុងទស្សនកិច្ច ដែលបានឃើញថា លោក គីម បានជួបជាមួយប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ហើយបានទៅទស្សនាទីតាំងយោធា និងបច្ចេកវិទ្យាសំខាន់ៗរបស់រុស្ស៊ីនោះ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិកផងដែរ មិនសប្បាយចិត្តនោះឡើយ ខណៈបណ្ដាអ្នកជំនាញនានាបានប៉ាន់ស្មានថា ប្រទេសទាំង២ ទំនងជាបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងផ្ទេរអាវុធដែលជាប់ការហាមឃាត់ និងវិធានការសហប្រតិបត្តិការផ្សេងទៀត អំឡុងទស្សនកិច្ចរយៈពេល ៦ថ្ងៃ កាលពីសប្តាហ៍មុននេះ។

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងដៃគូរបស់ខ្លួនបានព្រមានថា រុស្ស៊ី និងកូរ៉េខាងជើង នឹងទទួលបានផលតបស្នងវិញជាមិនខាន ប្រសិនបើពួកគេពិតជាបន្តកិច្ចព្រមព្រៀងបែបនេះ ដោយបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង។ រុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចទាំងនោះរបស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm