ជនពិការដៃជើង នៅប្រទេសបូលីវី ពាក់អវយវៈសិប្បនិម្មិតដូចអវយវៈធម្មជាតិ

2023/09/23 04:02:01 am        145

កាលពី ៦ឆ្នាំមុន លោក Richard Vargas បានបាត់បង់ដៃទាំង២ របស់លោក នៅក្នុងការបំផ្ទុះជាតិរំសេវ ដែលជាហេតុការណ៍ធម្មតា នៅប្រទេសបូលីវី ដែលការបំផ្ទុះនេះ ត្រូវបានគេឃើញកើតឡើងយ៉ាងញឹកញាប់ខ្លាំងណាស់ រហូតដល់សមាជិកព្រឹទ្ធសភាធ្លាប់បានស្នើឲ្យប្រកាសថា ការបំផ្ទុះនេះជាបេតិកភណ្ឌជាតិ។

នៅពេលដែលលោកដឹងខ្លួន ២សប្តាហ៍ក្រោយមក នៅក្នុងមន្ទីរពេទ្យ លោក Vargas បានបាត់បង់ការងារជាកម្មករជាងដែក តស៊ូដោះស្រាយជាមួយនឹងការចំណាយនានា និងប្រឈមជាមួយនឹងការរើសអើងពីសង្គម។

តែឥឡូវនេះ លោក Vargas ពាក់ដៃសិប្បនិម្មិតដូចធម្មជាតិចំនួន២ ដែលអាចឲ្យលោកធ្វើដំណើរទៅទីណា ដោយមិនមានអ្នកណាចាប់អារម្មណ៍ សរសេរ ហូបអាហារដោយប្រើកាំបិត និងធ្វើអ្វីៗជាច្រើនទៀត។ ហើយអ្វីដែលគួរឲ្យត្រេកអរបំផុតសម្រាប់លោក Vargas គឺការទទួលបានការងារចាស់របស់ខ្លួនវិញនៅក្នុងរោងចក្រអាលុយមីញ៉ូម ហើយថែមទាំងក្លាយជាឆ្លាក់ថ្ម នៅមុខផ្នូរ ដែលជាការងារបន្ទាប់បន្សំផងដែរ។

គួបញ្ជាក់ដែរថា នៅបូលីវី អវយវៈសិប្បនិម្មិតភាគច្រើនត្រូវបាននាំចូលពីអឺរ៉ុប ឬអាមេរិកខាងជើង ដែលអវយវៈទាំងនោះត្រូវបានរចនាឡើង ដោយចម្លងតាមអ្នកស្បែកស និងមានតម្លៃរាប់ពាន់ដុល្លារ ដែលស្មើនឹងប្រាក់ឈ្នួលអប្បបរមារយៈពេលជាង ៦ឆ្នាំ នៅប្រទេស ក្នុងតំបន់អាមេរិកខាងត្បូង។

បញ្ហានេះបានជំរុញឲ្យវិស្វករអគ្គិសនីបូលីវី លោក Antonio Riveras បានបង្កើតក្រុមហ៊ុន Creotec ដែលជាក្រុមហ៊ុនផលិតអវយវៈសិប្បនិម្មិត ដើម្បីផ្គត់ផ្គង់ភាគច្រើនសម្រាប់តែប្រជាជនបូលីវី ដែលមានចំណូលទាបជាមួយនឹងតម្លៃទាបបំផុតរហូតដល់ ៣០០ដុល្លារ។ អវយវៈសិប្បនិម្មិតត្រូវបានរចនាឡើង ដើម្បីឲ្យសមនឹងអាយុ និងស្បែករបស់ជនមានពិការភាពទាំងអស់ ឲ្យសឹងតែដូចបេះបិទតាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        18
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        23
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm