នាយឧត្តមសេនីយ៍ទៀ សីហា ៖ កងទ័ពទាំងអស់ត្រូវតែមានចំណេះធ្វើ និងចំណេះដឹង

2023/09/23 04:16:10 pm        238

ឧត្ដរមានជ័យ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ចាប់ពីពេលនេះតទៅនាយហានពលទាហានទាំងអស់ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវចំណេះធ្វើ និងចំដឹងបន្ថែមទៀតលើជំនាញការពារជាតិ និងបូរណភាពទឹកដី។

ក្នុងឱកាសចុះពិនិត្យមើល វឌ្ឃនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និងសួរសុខទុក្ខ ដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ២០០ នាស្រុកអង្លងវែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ស្របតាមគោលនយោបាយបញ្ចកោណនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កងទ័ពត្រូវតែមានការកែទម្រង់ ដោយត្រូវធ្វើការហ្វឹកហាត់ ចំណេះជំនាញជាប្រចាំដោយគ្នានការលើកលេងនោះឡើយ ជាពិសេសជំនាញការពារជាតិ មាតុភូមិ ត្រូវមានកម្លាំងពលំមាំមួន។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន នឹងត្រូវដក់ចេញពីក្របខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការអនុគ្រោះនោះទេ។ ហើយមួយចាប់ពីពេលនេះតទៅមុនប្រឡងចូលក្របខណ្ឌកងទ័ពត្រូវតែធ្វើតេស្តគ្រឿងញៀន ឲ្យខាងតែបាន ដោយមុននឹងក្លាយជាក្របខណ្ឌកងទ័ពត្រូវតែពិនិត្យ និងធ្វើតេស្តគ្រឿងញៀននេះយ៉ាងតិចចំនួនបួនដងផងដែរ៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm