ខេត្ត​តាកែវ​រក​ឃើញ​ពលរដ្ឋ ​១៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់

2021/05/31 10:58:36 pm        292

តាកែវ៖ ​ខេត្ត​តាកែវ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ១៩​នាក់​ទៀត​ បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់។

ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​របាយការណ៍​មួយ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ផ្ញើ​ទៅ​អភិបាល​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

​របាយការណ៍​នោះ បង្ហាញ​ថា ស្រុក​បាទី​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន ៧​នាក់​ទៀត​ឆ្លង​មេរោគ​​កូវីដ-១៩ ក្នុង​នោះ​មាន​អាជីវករ​ផ្សារ​សំរោងយ៉ោង ២​នាក់ កសិករ ២​នាក់ កូន​សិស្ស ២​នាក់ កម្មការិនី​រោងចក្រ​សាន់បូ​ ១​នាក់ និង​អ្នក​បើ​ករថយន្ត ១​នាក់។

ចំណែក​ឯ​ស្រុក​ត្រាំកក់​វិញ របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​មាន​កសិករ ២​នាក់ អាជីវករ​ម្នាក់​​នៅ​ផ្សារ​ត្រពាំងអណ្ដើក កម្មការិនី​​រោងចក្រម្នាក់ អ្នក​លក់​ដូរ​នៅ​ផ្ទះ​ម្នាក់ និង​ជន​ជាតិ​ម្នាក់។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ​ក្រុង​ដូនកែវ​ក៏​បាន​រក​ឃើញ​​ពលរដ្ឋ ២​នាក់​ទៀត​ឆ្លង​កូវីដ-១៩​ផង​ដែរ ក្នុង​នោះ​មាន​យោធា​ម្នាក់ និង​ពលករ​ខ្មែរ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

នៅ​ឯ​ស្រុក​សំរោង​ឯណោះ​វិញ កសិករ​ម្នាក់ និង​កម្មការិនី​ម្នាក់ គឺ​ជា​ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។

សម្រាប់​ស្រុក​ព្រៃកប្បាស និង​ស្រុក​កោះអណ្ដែត បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ស្រុក​នីមួយៗ ដែល​ជា​ពលករ​ខ្មែរ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ពី​រាជ​ធានី​ភ្នំពេញ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm